គ.ជ.ប ជ្រើសរើសមន្រ្តីជិត១៥ម៉ឺននាក់ បម្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ

2023/03/14 08:01:09 pm        303

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងជ្រើសរើសមន្រ្តីជិត១៥ម៉ឺននាក់ ដើម្បីបម្រើដល់ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។

បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះថា ជារៀងរាល់ដំណើរការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល​ជាស្ថាប័នទទួលខុសត្រូវក្នុងការចាត់ចែងស្របតាមច្បាប់ធម្មនុញ្ញមានជាធរមាន ជំហានដំបូង ​គជប បានជ្រើសរើសគណៈកម្មការខេត្តរៀបចំការបោះឆ្នោត មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត។ ជាក់ស្ដែងនៅថ្ងៃទី២០​ ខែមីនា ខាងមុខនេះ មានការជ្រើសរើសមន្ត្រីបំពេញបន្ថែម​របស់​លេខាធិការដ្ឋាន​រៀបចំការបោះឆ្នោត ដែលចំនួនសរុបមន្ត្រីដែលនឹងត្រូវជ្រើសរើស​ទាំងអស់​ចំនួនជិត ១៥ម៉ឺននាក់។

ឯកឧត្តម បន្តថា ការជ្រើសរើសមន្រ្តីរៀបចំការបោះឆ្នោតជិត ១៥ម៉ឺននាក់ គឺជាតម្រូវការចំពោះមុខ ដើម្បី​ធានាដល់ដំណើរទាំងមូលនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ខាងមុខ ដែល​មានការិយាល័យបោះឆ្នោត​នៅទូទាំង​ប្រទេសជាង ២ម៉ឺនការិយាល័យផងដែរ។

ឯកឧត្តម លើកឡើងថា មន្រ្តីរៀបចំការបោះឆ្នោតគ្រប់រូបមិនចូលរួមដំណើរ​ការរៀបចំការបោះឆ្នោត ត្រូវបាន​ឆ្លងកាត់ពង្រឹងផ្នែកធនធាន ​និង​សមត្ថភាពច្បាស់លាស់ធ្វើយ៉ាងណា​ឲ្យការអនុវត្តរបស់​មន្រ្តីទាំងអស់​ឈរលើស្មារតីមិនលម្អៀង ​និង​អព្យាក្រឹត​ភាពក្នុងតួនាទីរបស់ខ្លួន។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ ​ខណៈប្រជាពលរដ្ឋនឹងចូលរួមការបោះឆ្នោតចំនួនជាង៩លាន៧សែននាក់៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm