ប្រេស៊ីល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រាអាសន្នរដ្ឋត្រូវបានប្រកាសកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង Manaus របស់ប្រទេសប្រេស៊ីល បន្ទាប់ពីបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់។
រូបភាពពីយានដ្រូននៃមហន្តរាយបំណាក់ដីបានបង្ហាញពីការបំផ្លាញ នៅក្នុងតំបន់លំនៅឋានស្ថិតនៅក្នុងតំបន់មានហានិភ័យខ្ពស់នៅរដ្ឋធានីនៃរដ្ឋ Amazonas ក្នុងតំបន់ Amazon របស់ប្រទេសប្រេស៊ីល។ ក្នុងអំឡុងពេលព្រឹកព្រលឹមថ្ងៃចន្ទ ពលរដ្ឋ និងក្រុមអ្នកជួយសង្គ្រោះបានធ្វើការរួមគ្នា ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរកម្ទេចកម្ទីរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះចំនួន ៤នាក់ជាមនុស្សពេញវ័យ និង ៤នាក់ផ្សេងទៀតជាកុមារ ហើយអ្នកនៅរស់ជីវិតពីគ្រោះថ្នាក់ ៣នាក់ត្រូវបានគេជួយសង្គ្រោះ៕
អត្ថបទ៖ ប៊ុនថន