លោក Zelenskiy និយាយថា​ អនាគត​របស់​អ៊ុយ​ក្រែ​ន​អាស្រ័យ​លើ​លទ្ធផល​នៅក្នុង​សមរភូមិ​ភាគ​ខាងកើត​

2023/03/14 09:42:46 pm        297

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អនាគត​របស់ប្រទេស​អ៊ុយ​ក្រែ​ន​ពឹង​ផ្អែកលើ​លទ្ធផល​នៃ​ការ​ប្រយុទ្ធ ​នៅ​ក្នុង​ទីតាំង​សំខាន់ៗ​នៅ​ភាគ​ខាងកើត​ប្រទេស​។​ ​លោក Zelenskiy និយាយ​ថា វា​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ភាគ​ខាងកើត លំបាក​ខ្លាំង​ដែល​យើង​ត្រូវតែ​បំផ្លាញ​ឥទ្ធិពល​យោធា​របស់​សត្រូវ​។

លោក​និយាយ​ថា ទីក្រុង​ជាច្រើន​ជាទី​ក្រុង​អនាគត​ដែល​យើង​កំពុង​ត្រូវ​ធ្វើ​ការសម្រេចចិត្ត ជាទី​ក្រុង​អនាគត​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ទាំងអស់​កំពុង​ប្រយុទ្ធ​ការពារ​។​ ទីក្រុង Bakhmut ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​នបាន​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​យុទ្ធនាការ​រដូវរងា​របស់​រុស្ស៊ី ដោយ​ភាគី​ទាំងពីរ​បាន​និយាយ​ថា ពួកគេ​បាន​ប្រយុទ្ធ​គ្នា​ឥត​ឈប់ឈរ​នៅ​ក្នុង ​និង​ជុំវិញ​ទីក្រុង​បាក់បែក​មួយ​នេះ​។ ទីក្រុង​មូ​ស្គូ​និយាយ​ថា ​កា​រដណ្តើម​យក​បាន​ទីក្រុង​នេះ វា​នឹង​ក្លាយ​ជា​ជោគ​ជ័យ​ដ៏​សំខាន់​ដោយ​ត្រួស​ត្រាយផ្លូវ​ ដើម្បី​ដណ្តើម​យក​តំបន់​នៅ​សេសសល់​ជុំវិញ​តំបន់ Donetsk ជា​គោលដៅ​សង្គ្រាម​។ ​

​ដោយ​ប្រឈម​ការ​ប្រយុទ្ធ​នៅ​សមរភូមិ ទាហាន​អ៊ុយ​ក្រែ​ន​រាប់​សិប​នាក់​កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​រយៈពេល ៤​សប្តាហ៍​នៅ​ប្រទេស​អេស្ប៉ាញ​អំពី​របៀប​ប្រើប្រាស់​រថក្រោះ​ប្រយុទ្ធ​ឡេ​ភឺ​ត 2A4 (Leopard 2A4) ដែល​រថក្រោះ​ទាំងនេះ​ទីក្រុង​ Madrid មាន​ផែនការ​បញ្ជូន​ចំនួន ៦​គ្រឿង​ទៅ​ឲ្យ​ទីក្រុង Kyiv នៅ​និទាឃៈ​រដូវ​នេះ​។ កងកម្លាំងប្រដាប់អាវុធ​របស់​​អេស្ប៉ាញ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា សមាជិក​ទាហាន​រថក្រោះ​សរុប​ ៤០​នាក់ និង​អ្នកឯកទេស​មេកានិច ​១៥​នាក់​បាន​ទទួល​ការ​បណ្តុះបណ្តាល​លើ​ការប្រើប្រាស់​រថក្រោះ​ នៅ​មូលដ្ឋាន​យោធា​មួយ​កន្លែង​ក្នុង​ទីក្រុង Zaragoza ភាគ​ឦសាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm