វាយកូនបាល់៖ កីឡាកររុស្ស៊ីអតីតលេខ ១ ពិភពលោក Daniil Medvedev បានបន្តដំណើរឡើងវគ្គ ១៦នាក់ចុងក្រោយហើយនៃព្រឹត្តិការណ៍វាយកូនបាល់ Indian Wells នៅសហរដ្ឋអាមេរិក។

Daniil Medvedev បានយកឈ្នះមិត្តរួមជាតិរុស្ស៊ីរបស់ខ្លួន Ilya Ivashka ដោយលទ្ធផល ៦-២ ៣-៦ និង ៦-១។ ជុំបន្ត Medvedev នឹងត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev។ ងាកមកការប្រកួតបន្តទៀតកីឡាកររុស្ស៊ីមួយរូបទៀត Ruben Rublev ក៏បានបន្តដំណើរទៅវគ្គ ១៦នាក់ចុងក្រោយដែរ ក្រោយយកឈ្នះកីឡាករបារាំង Ugo Humbert ៧-៥ និង ៦-៣។ កីឡាករលំដាប់ទី៦ Rublev នឹងត្រូវជួបជាមួយកីឡាករអង់គ្លេស Cameron Norrie ដែលយកឈ្នះកីឡាករជប៉ុន Taro Daniel។
ចំណែកឯកីឡាករអាល្លឺម៉ង់ Alexander Zverev ដែលត្រូវជួបជាមួយ Daniil Medvedev នៅវគ្គបន្ទាប់នោះគឺបានយកឈ្នះកីឡាករហ្វាំងឡង់ Emil Ruusuvouri ៧-៥ ១-៦ និង ៧-៥។ លទ្ធផលផ្សេងទៀតមានដូចជាកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina យកឈ្នះកីឡាកររុស្ស៊ី Karen Khachanov បន្តជួបជាមួយកីឡាករស៊ីលី Christian Garin ដែលយកឈ្នះ៕
អត្ថបទ៖នាង សុភាវុធ