រុស្ស៊ី​ព្រមព្រៀង​បន្ថែម​ពេល​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​រយៈពេល ៦០ថ្ងៃ​ទៀត​

2023/03/14 10:08:58 pm        283

​រុស្ស៊ី៖ រុស្ស៊ី​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បន្ថែម​ពេល​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មាន​រយៈពេល​តែ ៦០​ថ្ងៃ​ប៉ុណ្ណោះ​នៅក្នុង​សំណើ​ដែល​ទីក្រុង​គី​វ​រិះគន់​។ ​

​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ទីក្រុង​មូ​ស្គូ​បាន​និយាយថា ខ្លួន​មិន​ជំទាស់ចំពោះ​ការ​បន្ថែម​ពេលនោះ​ទេ ជា​អ្វីដែល​គេ​ហៅថា​គំនិត​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ ​ក្នុង​គោលបំណង​បន្ធូរបន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក ​ខណៈ​មានការ​ព្រួយបារម្ភ​។ ​ការ​វាយ​លុក​ចូល​ពេញលេញ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២ បាន​មើល​ឃើញ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​រារាំង​ដោយ​នាវាចម្បាំង ​រហូតដល់​មាន​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ​កក្កដា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​នៃ​ការ​នាំ​ចេញ​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​សំខាន់ៗ​។ អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​ផលិត​គ្រាប់​ធញ្ញជាតិ​កំពូល​មួយ​របស់​ពិភពលោក ហើយ​គំនិត​ផ្ដួចផ្ដើម​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​ បាន​ជួយ​សម្រាល​បញ្ហា​ស្បៀងអាហារ​ពិភពលោក​ដែល​បង្កឡើង​ដោយ​ជម្លោះ​។​

​យោង​តាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​គ្រាប់​ធញ្ញជាតិ​ជាង ២៤.១លាន​តោន​ត្រូវ​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​។ កិច្ចព្រមព្រៀង​ដំបូង​រយៈពេល ១២០​ថ្ងៃដែល​បាន​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី​ត្រូវ​បាន​បន្ត​រយៈពេល ១២០​ថ្ងៃ​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​វិច្ឆិកា​រហូតដល់​ថ្ងៃ​ទី១៨ ខែមីនា​។ ​​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Vershinin បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ភាគី​រុស្ស៊ីមិន​ជំទាស់​នឹង​ការ​បន្ថែម​ពេល​មួយ​ផ្សេងទៀត​នៃ​គំនិត​ផ្តួចផ្តើម​នៅ​សមុទ្រ​ខ្មៅ​នោះ​ទេ បន្ទាប់ពី​កាលបរិច្ឆេទ​លើក​ទី​ពីរ​របស់​ខ្លួននឹង​ផុត​កំណត់​នៅ​ថ្ងៃទី១៨ ខែ​មីនា ប៉ុន្តែ​មាន​រយៈពេល​ត្រឹមតែ ​៦០ថ្ងៃ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm