បាល់ទាត់៖ អតីតគ្រូបង្វឹកកាតាលោក Felix Sanchez ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាដ័រកាលពីថ្ងៃចន្ទម្សិលមិញនៅទីក្រុង Quito ប្រទេសអេក្វាដ័រ។ លោក Sanchez ដែលដឹកនាំក្រុមកាតានៅ World Cup 2022 កន្លងទៅនោះបានមកជំនួសតំណែងបុរសសញ្ជាតិអាហ្សង់ទីន Gustavo Alfredo។

ក្រុមទាំងពីរអេក្វាដ័រ និងកាតាស្ថិតក្នុងពូលជាមួយគ្នានៅ World Cup 2022 កន្លងទៅតែធ្លាក់ត្រឹមវគ្គចែកពូលដូចគ្នា ពោលគឺអេក្វាដ័រឈរលេខ ៣ មាន ៤ ពិន្ទុ ឯកាតាចាញ់ទាំង ៣ប្រកួត។ បន្ទុករបស់លោក Felix Sanchez គឺត្រូវដឹកនាំក្រុមជម្រើសជាតិអេក្វាដ័រប្រកួតជំរុះ World Cup ក៏ដូចជា Copa America ឆ្នាំក្រោយដែលរៀបចំនៅសហរដ្ឋអាមេរិក។ តែថ្ងៃទី២៤ ខែមីនានេះអេក្វាដ័រនឹងត្រូវធ្វើដំណើរទៅទឹកដីអូស្ត្រាលីប្រកួតមិត្តភាពចំនួន ២ប្រកួតនៅទីនោះ៕
អត្ថបទ៖នាង សុភាវុធ