ចិន​ព្រមាន​ពី​វិថី​ដ៏​គ្រោះថ្នាក់ ក្រោយ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក AUKUS

2023/03/15 04:25:24 pm        402

​ចិន៖ ប្រទេស​ចិន​បាន​បង្ហាញ​ក្ដី​បារម្ភ​លើ​វិធានការ​បង្កើត​ឡើង​ ដោយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​ហៅថា AUKUS ដើម្បី​បង្កើន​វត្តមាន​យោធា​ប្រមូលផ្ដុំ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ក្រោយ​ការសម្រេចចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​លក់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន ​៥​គ្រឿង​ឲ្យ​ទៅ​ទីក្រុង​កង់​ប៊ើ​រ៉ា (Canberra)​។

​លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​និយាយ ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ខណៈ​កំពុង​ធ្វើ​អត្ថាធិប្បាយ​លើ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ចំពោះ​ការ​ផ្គត់ផ្គង់​ហាត​វ៉ែ (hardware) យោធា​ឲ្យ​ទៅ​ប្រទេស​អូស្ត្រាលី​ថា ប្លុក​ត្រីភាគី​នេះ​បាន​ដើរ​លើ​ផ្លូវ​ខុស និង​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​។ ​ការសម្រេចចិត្ត​លក់​នា​វា​មុជទឹក​ដែល​ត្រូវ​បាន​ដំណើរការ​ ដោយសារ​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ក្នុង​កម្រិត​ដែល​អាច​ប្រើ​ផលិត​អាវុធ​បាន​ត្រូវ​បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ ក្រោយ​ជំនួប​រវាង​លោក Bide នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak​ និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​Anthony Albanese ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក​។

​លោក Wang បាន​ព្រមាន​ថា​ កិច្ចព្រមព្រៀង​នេះ​នឹង​បង្ក​ការ​ប៉ះពាល់​កាន់តែ​ធំ​ដល់​សន្តិភាពនៅ​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក និង​អាច​ឈាន​ទៅ​រក​ការ​រត់​ប្រណាំង​គ្រឿង​សព្វាវុធ ប៉ះពាល់​ដល់​ប្រព័ន្ធ​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ និង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ នៅ​ពេល​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ចន្ទ​ថា​ តើ​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​បញ្ជាក់​ក្នុង​ការ​ពិចារណា​កិច្ច​ព្រមព្រៀង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ថា​ ជា​ការ​គំរាមកំហែង​សន្តិសុខ ឬ​ជា​ទង្វើ​ឈ្លានពាន​ដែរ​ឬទេ លោក Biden បាន​ឆ្លើយ​ថា “​ទេ​”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm