អូស្ត្រាលី៖ យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles កិច្ចព្រមព្រៀងដែលមានតម្លៃ ២៤៥ពាន់លានដុល្លារអាមេរិករបស់ប្រទេសអូស្ត្រាលី ក្នុងការទិញនាវាមុជទឹកជំនាន់ថ្មីដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៥គ្រឿង ចាំបាច់ក្នុងការទប់ទល់ការកើនឡើងឥទ្ធិពលយោធាក្នុងតំបន់ដែលចេះតែរីកធំរបស់ចិន។

លោក Marles បាននិយាយមុនពេលដែលអះអាងថា បានប្រាប់ប្រទេសចិនថាកិច្ចព្រមព្រៀងរយៈពេល ៣០ឆ្នាំនេះ ដែលនឹងបង្កើតការងារចំនួន ២០.០០០កន្លែងសម្រាប់ប្រជាជនអូស្ត្រាលីថា ការបរាជ័យក្នុងការធ្វើ ដូច្នេះនឹងមើលឃើញយើងត្រូវបានថ្កោលទោសដោយប្រវត្តិសាស្ត្រ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានជំរុញឲ្យអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបោះបង់ចោលផ្នត់គំនិតសង្គ្រាមត្រជាក់ និងល្បែងដែលគ្មានលទ្ធផល ងាកទៅរកការបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដោយភាពស្មោះត្រង់ និងធ្វើកិច្ចការកាន់តែច្រើនថែមទៀតជួយដល់សន្តិភាព និងស្ថិរភាពតំបន់។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយថា ខ្លួនបានខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងទូលំទូលាយអស់រយៈពេលជាច្រើនខែ មុនការប្រកាសកាលពីថ្ងៃចន្ទអំពីកិច្ចព្រមព្រៀងនេះ រួមទាំងការហៅទូរស័ព្ទជាង ៦០លើកទៅកាន់មេដឹកនាំក្នុងតំបន់ និងពិភពលោក។ លោកបានបន្តថា ប្រទេសអូស្ត្រាលីថែមទាំងបានស្នើផ្ដល់ព័ត៌មានវិវត្តន៍នៅក្នុងតំបន់ឲ្យចិន៕
អត្ថបទ៖ សុខមាន