ចិន​បើក​ព្រំដែន​ឡើងវិញ​ទាំងស្រុង​ទទួល​ភ្ញៀវ​ទេសចរ​លើក​ដំបូង​ចាប់ពី​ថ្ងៃ​ទី​១៥​មីនា​នេះ ក្រោយ​ផ្ទុះ COVID-19

2023/03/15 05:30:26 pm        420

​ចិន៖ យោង​តាម​សារព័ត៌មាន Reuters ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ស្ថានទូត​ចិន​ជុំវិញ​ពិភពលោក​នឹង​ចាប់ផ្តើម​ដំណើរការ​ទិដ្ឋាការ​ទេសចរណ៍​ឡើងវិញ​។​

នេះ​មានន័យថា ​អ្នក​ធ្វើដំណើរ​នា​ពេល​អនាគត​អាច​ស្នើសុំ​ម្តង​ទៀត​ដើម្បី​ទៅ​ទស្សនា​ឧទ្យាន Shanghai Disneyland និង Universal Beijing Resort ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​បាន​ពិនិត្យ​ជាមួយ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​ក្នុង​តំបន់​របស់​អ្នក​សម្រាប់​តម្រូវការ​ជាក់​លាក់​។​ សម្រាប់​ពលរដ្ឋ​អាមេរិក ទិដ្ឋាការ​គឺ​ត្រូវ​បាន​តម្រូវ​ដែល​មាន​តម្លៃ​ប្រហែល​ ១៤០ដុល្លារ​អាមេរិក ទោះ​បីជា​ភ្ញៀវ​ដដែលៗ​ដែល​អាច​ស្នើសុំ​ទិដ្ឋាការ​ចូល​លើស​ពី​ឆ្នាំ ៥ឆ្នាំ ឬ ១០ឆ្នាំ​ក្នុង​តម្លៃ​ដូចគ្នា​ក៏​ដោយ​។ បើក​ការ​ព្រំដែន​ឡើងវិញ​នេះ​ក៏​នឹង​ក្លាយ​ជា​ឱកាស​ដំបូង​ផង​ដែរ ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​លេង​កម្សាន្ត Universal Beijing Resort ដែល​បាន​បើក​លើកដំបូង​កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០២១​។ ​

ព្រំដែន​នានា​របស់​ប្រទេស​ចិន​បាន​បិទ​សម្រាប់​ភ្ញៀវ​បរទេស​កាលពី​ខែ​មីនា ​ឆ្នាំ​២០២២ ស្រប​ពេល​អនុវត្តន៍​វិធានការ​ដ៏​តឹងរ៉ឹង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស COVID ឬ zero-COVID ដែល​បាន​ដក​ចេញ​កាលពី​ចុង​ឆ្នាំ​មុន​។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​សិប​លាន​នាក់​បាន​មក​កាន់​ប្រទេស​ចិន​ក្នុង​មួយឆ្នាំៗ មុន​ការ​ឆ្លង​រាលដាល​វីរុស​រាតត្បាត​សកល ហើយ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ​ដោយសារ​វិធានការ​ទប់ស្កាត់​វីរុស COVID-19៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm