ករណី​ឆ្លង​ជំងឺ COVID-19​ នៅ​តំបន់​អឺរ៉ុប​កើន​ឡើង​ជាង ៥០​លាន​នាក់​

2021/04/29 08:15:23 pm        158

​អឺរ៉ុប៖ យោង​តាម​ទិន្នន័យ​ផ្លូវការ​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ជាង ៥០​លាន​នាក់​បាន​ឆ្លង​ជំងឺ COVID-19 ​នៅ​ទូទាំង​អឺរ៉ុប ចាប់​តាំង​ការ​ផ្ទុះ​វីរុស​ដំបូង​នៅ​ក្នុង​ប្រទេស​ចិនកាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​។​

​ករណី​ឆ្លង​សរុប​ចំនួន ៥០.០២១.៦១៥​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​តាម ៥២​ប្រទេស និង​ដែនដី រហូត​ដល់​ប្រទេស​អាហ្សេបៃហ្សង់ និង​រុស្ស៊ី ដែល​រាយការណ៍​ករណី​ឆ្លង​ថ្មី ១.៣៨២.០​០​០​នាក់​ក្នុង​រយៈ​ពេល ៧​ថ្ងៃ​ចុង​ក្រោយនេះ។​ ចំនួន​ករណី​ឆ្លង​សរុប​នេះ​ដែរ ស្មើនឹង​ករណី​ឆ្លង​មធ្យម ១៩៧.៤០០​នាក់​ក្នុង ​១​ថ្ងៃ។​ ​ទោះបីជា​យ៉ាងណាក៏ដោយបណ្ដា​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​ទាប​ជាង​មុនក្នុង​រយៈ ​២​សប្ដាហ៍​កន្លង​មក​នេះ ហើយ​រដ្ឋាភិបាល​ជាច្រើនបាន​ចាប់ផ្ដើម​ដកចេញ​វិធានការ​ ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ជំងឺ COVID-19​ បន្តិច​ម្តង​ៗ។​

​អង់គ្លេសអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​វិស័យ​ធុរកិច្ច​មិន​ចាំ​បាច់ និង​ហាង​កាហ្វេ​ក្រៅ​ផ្ទះឡើងវិញកាលពី​ថ្ងៃទី​១២ ខែ​មេសា​កន្លងទៅ ហើយ​បច្ចុប្បន្ន​ប្រទេស​មួយ​នេះរាយការណ៍​ករណី​ឆ្លង​ថ្មី​មធ្យម ២.៣០០​នាក់ក្នុង ​១​ថ្ងៃ។​ ការ​ដក​ចេញ​វិធានការ​បែបនេះ បន្ទាប់ពី​បិទ​ប្រទេស និង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ដើម​ខែ​ធ្នូ ​ឆ្នាំ​២០២០ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពេញវ័យ​អង់គ្លេស​ចំនួន ៦៤% ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោចណាស់​ក៏​ ១​ដូ​ស​ដែរ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm