ប្រទេស​ម៉ាឡាវី​ប្រកាស​ស្ថានភាព​គ្រោះ​មហន្តរាយ ខណៈ​មនុស្ស​ជាង ២០០​នាក់​ស្លាប់​ដោយសារ​ព្យុះ​

2023/03/15 07:19:20 pm        352

​​ម៉ាឡាវី៖ មនុស្ស​ច្រើនជាង ២០០​នាក់​ពេលនេះ​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់​នៅក្នុង​ប្រទេស​ម៉ាឡាវី បន្ទាប់ពី​ព្យុះ​ត្រូពិក Freddy បាន​វាយ​បក់​ឆ្លងកាត់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជា​លើក​ទី២ ក្នុង​រយៈពេល​មួយ​ខែ​នេះ​។​ ​ទឹកបាន​ហូរ​នាំ​យក​ដីល្បាប់​ឆ្លងកាត់​សង្កាត់​នានា និង​បាន​ហូរ​នាំ​ទាំង​លំនៅឋាន​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ប្រទេស​ម៉ាឡាវី ទីក្រុង Blantyre បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ភាគច្រើនរួមមាន​ទាំង​កុមារ​រាប់​សិប​នាក់​។ រដ្ឋាភិបាល​បាន​ប្រកាស​ពី​ស្ថានភាព​គ្រោះ​មហន្តរាយ​នៅ​ក្នុង​ស្រុក​ចំនួន ១០ នៅ​ភាគ​ខាង​ត្បូង​ដែល​ទទួលរង​ការវាយប្រហារ​ខ្លាំង​បំផុត​ដោយ​ព្យុះ​។ បុគ្គលិក​ជួយសង្គ្រោះ​កំពុង​ប្រើ​ប៉ែលដើម្បី​ជីក​ស្វែងរក​អ្នក​នៅ​រស់​ដែល​កប់​ក្នុង​ដីល្បាប់​។ អ្នកនាំពាក្យ​នគរបាល​លោក Peter Kalaya បាន​ប្រាប់​សារព័ត៌មាន BBC ថា ទន្លេ​របស់​យើង​បាន​ពេញ​ហៀរ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ហូរ​នាំទៅ​តាម​ទឹក ហើយ​អគារ​បាន​បាក់​រលំ​។ មន្ត្រី​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាន​និយាយ​ថា ពួកគេ​មិន​អាច​ទប់​ទល់​នឹង​ចំនួន​សាកសព​ដែល​ពួកគេ​កំពុង​ទទួល​នោះ​ទេ​។ អង្គការ​សប្បុរសធម៌​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​និយាយ​ថា កុមារ​ជាង ​៤០​នាក់​ត្រូវ​បាន​ប្រកា​សថា​បាន​ស្លាប់​ពេល​មក​ដល់​មន្ទីរពេទ្យ​។

មន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​សព​មក​ទទួល​យក​សព​ទៅ​បញ្ចុះ​ ព្រោះ​កន្លែង​តម្កល់​សាកសព​នៅ​មន្ទីរពេទ្យ​អស់​កន្លែង​សម្រាប់​តម្កល់​។ ទីភ្នាក់ងារ​សង្គ្រោះ​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា មនុស្ស​ជាង ២០,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន ហើយ​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង ខណៈ​តំបន់​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​ និង​ខ្យល់​បក់​បោក​ខ្លាំង​។ ព្យុះ​នេះ​បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​ប្រទេស​ម៉ាឡាវី​ត្រូវ​កាត់​ផ្តាច់ ខណៈ​ផ្នែក​ភាគច្រើន​របស់​ប្រទេស​ជួបប្រទះ​ការ​ដាច់​ចរន្តអគ្គិសនី​រយៈពេល​យូរ​។ ក្រុមហ៊ុន​អគ្គិសនី​ជាតិ​បាន​និយាយ​ថា ក្រុមហ៊ុន​មិន​អាច​ឲ្យ​រោងចក្រ​វា​រី​អគ្គិសនី​ដំណើរការ​បានទេ ដោយសារ​វា​ពេញ​ទៅ​ដោយ​កម្ទេច​កម្ទី​។ ការខូចខាត​ផ្លូវ និង​ស្ពាន​បាន​រារាំង​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ខណៈ​ឧទ្ធម្ភាគចក្រ​មិន​អាច​ប្រើប្រាស់​បាន​ដោយសារតែ​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm