នគរបាលចរាចរណ៍ ចុះសម្រួលចរាចរណ៍តាមសាលារៀន និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ក្នុងការកាត់បន្ថយការគ្រោះថ្នាក់តាមដងផ្លូវ

2023/03/15 01:18:19 pm        694

ឧត្តរមានជ័យ៖ ដោយអនុវត្តតាមការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានជំរុញបន្ថែមដល់កម្លាំងមន្រ្តីចរាចរណ៍ និងតាមបណ្តាលក្រុងស្រុកទាំងអស់ ធ្វើយ៉ាង​ណា​ត្រូវបន្តពង្រឹងសកម្មភាពចុះផ្សព្វផ្សាយអប់រំឲ្យបានទំលំទូលាយស្តីពីច្បាប់ចរាចរណ៍ផ្លូវកោគជូនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋ ដើម្បី​ឲ្យបានដឹងកាន់ច្បាស់បន្ថែម​ទៀត​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រកបដោយក្រមសីលធម៌​ និងវិជ្ជាជីវៈរបស់ខ្លួនដែលជាមន្រ្តីអនុវត្តច្បាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា នៅឆ្នាំ២០២២-២០២៣ នេះមន្រ្តីចរាចរណ៍ផ្លូវគោក​បានធ្វើការអប់រំផ្សព្វផ្សាយ និងឃោសនាអប់រំដោយការចុះអនុវត្តអប់រំច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក​និងអនុក្រឹត្យលេខ៣៩ថ្មី ​បានចំនួន ២៩៥ លើក មានប្រជាពលរដ្ឋបានចូលរួម​សរុបចំនួន​ ១០,៧៩៨នាក់​ ស្រី៥,២៨៨នាក់។ ​ក្នុងនោះ​ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរតាមគោលដៅ​តាមដងផ្លូវ​បានចំនួន ២៨៥លើក មានអ្នកចូលរួមបានចំនួន៣,៦១៥នាក់ ស្រី១,៤៦៧នាក់ និង​តាម​គ្រឹះស្ថានសិក្សា បាន១០លើក មានអ្នកចូលរួម បានចំនួន ៧,១៨៣នាក់ ស្រី៣,៨២១នាក់​ចុះអប់រំណែនាំដល់ ​អ្នកប្រើប្រាស់​យានយន្តកសិកម្ម​កែច្នៃ ប្រភេទ គោយន្តកន្ត្រៃយ៍ដែល គ្មាន​ភ្លើងសញ្ញា ឬចំណាំងផ្លាតគ្រប់គ្រាន់ តាមគោលដៅលើដងផ្លូវបានចំនួន២៦៤លើក អប់រំ​គោយន្តកន្ត្រៃបានចំនួន១,៤៤០គ្រឿង ដើម្បីយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

លោកស្នងការ បានបញ្ជាក់ទៀតថា ការចុះជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញ​ពី​សាលាបានចំនួន៦២លើកនិងត្រូវបន្តធ្វើជាប់ជាប្រចាំនៅតាមមូលដ្ឋាននានា ដើម្បី​បញ្ចៀស​ការ​កកស្ទះ ក៏ដូចជា​បញ្ចៀស​នូវបញ្ហាគ្រោះថ្នាក់ប្រឈមផ្សេងៗ​ក្នុង​ពេលសិស្សានុសិស្សចេញ​ពី​សាលាផងដែរ។

លោកស្នងការបន្តទៀតថា​ ក្នុងនោះក៏​បានចុះសម្រួលចរាចរណ៍ជូន​ក្បួនថ្នាក់ដឹកនាំ បាន​ចំនួន១៩លើក ចែក​សម្ភារៈ ខិតប័ណ្ណ សៀវភៅ មួក រួមមាន​​មួកបាន ចំនួន៨០មួក ខិតបណ្ណ ចំនួន៣,៦២១សន្លឹក ​សៀវភៅអ្វីអ្នកបើកបរត្រូវយល់​ដឹង​ ចំនួន២,៤៥១ក្បាល ​សៀវភៅ​កំណត់​ល្បឿន ចំនួន៣២៩ក្បាល ​សៀវភៅច្បាប់​ស្តីពីចរាចរណ៍ផ្លូវ​គោក​ ចំនួន១,៤៤៦ក្បាល

បិត​ស្ទិកគ័រ​ចំណាំងផ្លាត ​ចំនួន២,៨៨០ស្ទិកគ័រ ៕ 

អត្ថបទដែលទាក់ទង

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
2026/07/09 09:56:09 pm        1
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
2026/07/09 07:36:48 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/09 06:29:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥

2026/07/09 09:56:09 pm
​ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
2026/07/09 09:10:31 pm
​កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
2026/07/09 08:40:34 pm
​លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
2026/07/09 08:24:34 pm
​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
2026/07/09 08:20:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am