ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ

2023/03/15 08:56:13 pm        587

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ព ជើងគោក​ បានជំរុញឲ្យកងទ័ពទំាងអស់ត្រូវរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង ត្រូវត្រៀមលក្ខណៈឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីការពារនូវសុខសន្តិភាព និងផលប្រយោជន៍របស់ជាតិជាដើមនោះ។

ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានលើកឡើងថា« អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា​ គឺកងយោធពលខេមរភូមិន្ទ ក្នុងនាម​ជាកម្លាំងរបស់ជាតិ និងប្រជាជន ​មានកាតព្វកិច្ច រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ​និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ ​និងរាជរដ្ឋាភិបាលស្របច្បាប់ និង ​បន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់​នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និងអគ្គបញ្ជាការដ្ឋាន​ ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏​ខ្ពង់ខ្ពស់​របស់ជាតិជាដើម»។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព ​និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន​ គឺជា​កន្លែង​ដ៏មានសារៈសំខាន់​សម្រាប់​បណ្តុះបណ្តាល​យោធិន​នៃកងយោធពល​ខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ​ស្មារតីប្រយុទ្ធរឹងមាំ ​ទឹកចិត្តតស៊ូក្លាហាន និង​ប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី ​និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ ​និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់។

ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏សូមចូលរួមអបអរសាទរជាមួយ​នាយ​ទាហាន ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រ ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មីក្នុងជួរ​ថ្នាក់ដឹកនាំ​សាលាពលទាហានទី៥ ​ដែល​ស័ក្តិសម​ទៅនឹងសមត្ថភាព, ​លក្ខណៈសម្បត្តិ, គុណបំណាច់ ​និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកប​ដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក ​ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និង​ឱកាស​ក្នុងការចូលរួមដឹកនាំពង្រឹងយោធភូមិភាគទី៥ ​និងសាលាពលទាហានទី៥ តទៅខាងមុខ​ទៀតផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm