បាល់ទាត់៖ ម៉ារ៉ុកប្រទេសនៅភាគខាងជើងទ្វីបអាហ្វ្រិក បានប្រកាសផ្លូវការពីការចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្កាល់ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០៣០ នេះបើតាមការបញ្ជាក់របស់ FIFA។ អេស្ប៉ាញ និងព័រទុយហ្កាល់ដំបូងឡើងមានគម្រោងដឹកដៃអ៊ុយក្រែនក្នុងការធ្វើម្ចាស់ផ្ទះ World Cup 2030 នេះ តែដោយសារសង្គ្រាមទល់នឹងរុស្ស៊ីគ្មានសញ្ញាណបញ្ចប់ ធ្វើឱ្យម៉ារ៉ុកឈានជើងចូល។
មិនមែនជាលើកដំបូងទេដែលម៉ារ៉ុកដាក់ដេញថ្លៃរៀបចំ World Cup ពោលគឺប្រទេសដែលមានព្រំប្រទល់ជាប់ទ្វីបអឺរ៉ុបមួយនេះធ្លាប់បរាជ័យកាលពីឆ្នាំ២០១០ ដែលបានទៅអាហ្វ្រិកខាងត្បូង។ ម៉ារ៉ុកបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅ World Cup 2022 នៅទឹកដីកាតាចុងឆ្នាំមុនដោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្លាយជាក្រុមមកពីអាហ្វ្រិកទី ១ ធ្វើបានបែបនេះ បើទោះបីចាញ់ក្រូអាស៊ីបានត្រឹមលេខ ៤។ គិតមកទល់ពេលនេះបេក្ខភាពប្រជែងធ្វើម្ចាស់ផ្ទះ World Cup 2030 ផ្លូវការមានពីរហើយរួមមានអេស្ប៉ាញ-ព័រទុយហ្កាល់-ម៉ារ៉ុក និងបួនប្រទេសរួមគ្នានៅអាមេរិកឡាទីនរួមមាន អាហ្សង់ទីន-ប៉ារ៉ាហ្កាយ-ស៊ីលី-អ៊ុយរូហ្កាយ៕
អត្ថបទ៖នាង សុភាវុធ