សហគមន៍កសិកម្មភាគច្រើននៅកម្ពុជា ស្ថិតក្នុងស្ថានភាពមធ្យមនិងខ្សោយ

2023/03/16 12:07:55 am        248


 ភ្នំពេញ៖ យោងតាមការអង្កេតវាយតម្លៃសហគមន៍កសិកម្មនៅកម្ពុជា ដោយនាយកដ្ឋានអភិវឌ្ឍន៍​សហគមន៍​កសិកម្ម​កាលពីឆ្នាំ២០២២បានឲ្យដឹងថា សហគមន៍កសិកម្មប្រមាណជាង ១៧% (២១៧សហគមន៍) មានស្ថានភាពរឹងមាំល្អ ៦៦,២ % (៨២៨ សហគមន៍) មានស្ថានភាពមធ្យម និង ១៦,៣ % (២០៤សហគមន៍)មានស្ថានភាពខ្សោយ ដែលទាំង​នេះសរបញ្ជាក់ឱ្យឃើញថា សហគមន៍កសិកម្មភាគច្រើននៅកម្ពុជា ស្ថិតនៅស្ថានភាពមធ្យម និងខ្សោយ។

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុង​អង្គសន្និបាត​បូកសរុបការងារសហគមន៍កសិកម្មប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍កសិកម្ម ជាចលករនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា” កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ បានលើក​ឡើងថា ពាក្យសហគមន៍កសិកម្ម គឺជាសហករណ៍កសិកម្ម ដោយសារគោលការណ៍គ្រឹះ និងគោលគំនិត​សហករណ៍​ដែលសហគមន៍កសិកម្មនៅកម្ពុជាយកមកអនុវត្តនាពេលបច្ចុប្បន្ននេះ គឺជាគោលការណ៍គ្រឹះ​របស់សម្ព័ន្ធ​សហករណ៍​អន្តរជាតិ ដែលកំពុងត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក និងត្រូវបានដាក់បញ្ចូល​ទៅក្នុងច្បាប់​ស្តីពីសហគមន៍​កសិកម្ម។ ឯកឧត្តមបានបន្តថា គិតចាប់ពីឆ្នាំ២០០៣ កម្ពុជាមានតែសហគមន៍កសិកម្មចំនួន ១គត់ ប៉ុន្តែរហូតមក​ឆ្នាំ២០២២ មានសហគមន៍កសិកម្មចំនួនជាង ១ ២០០សហគមន៍កសិកម្ម ត្រូវបានបង្កើតទ្បើងដោយប្រជាកសិករ។

ជុំវិញនៃការបង្ហាញថា សហគមន៍កសិកម្មភាគច្រើននៅកម្ពុជាស្ថិតនៅស្ថានភាពមធ្យម និងខ្សោយ ឯកឧត្តម ងិន ឆាយ បានលើកឡើងថា ដោយសារសហគមន៍កសិកម្មភាគច្រើន បាននឹងកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន មាន​ដូចជា សមត្ថភាពដឹកនាំនិងគ្រប់គ្រងនៅខ្សោយ ខ្វះខាតដើមទុនដើម្បីពង្រីកមុខរបរ ថ្នាក់ដឹកនាំគ្រប់គ្រង​សហគមន៍​កសិកម្មភាគច្រើនមានភាពវ័យចំណាស់ និងមិនមានសមត្ថភាពលើការធ្វើអាជីវកម្មមុខជំនួញ ខ្វះការរៀប​ចំ​យុទ្ធសាស្រ្តធ្វើទីផ្សារកសិផល ការងារគ្រប់គ្រងហិរញ្ញវត្ថុនិងការធ្វើអាជីវកម្មមុខជំនួញនៅមានកម្រិត ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រនិងទីផ្សារ ការចូលរួមពីយុវជនក្នុងសហគមន៍កសិកម្មនៅមានចំនួនតិច និងការយល់​ដឹងលើបច្ចេកទេសកសិកម្មទំនើបលើការដាំដុះដំណាំនិងការចិញ្ចឹមសត្វ និងបច្ចេកវិទ្យាឌីជីថល ក៏មានកម្រិត​ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ​ឲ្យ​នាយកដ្ឋានដំណាំចំនួន៣ រួមមាន នាយកដ្ឋានដំណាំស្រូវ, នាយកដ្ឋានដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ និង​នាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ត្រូវផ្តោតការ​អនុវត្តឱ្យ​សកម្មនូវជំនាញរបស់ខ្លួននៅតាមសហគមន៍កសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើតំណាង​សហគមន៍​កសិកម្ម និងសហភាពសហគមន៍កសិកម្មទាំងអស់ ត្រូវខិតខំស្វែងរកដៃគូពាក់ព័ន្ធ ដើម្បីជំរុញការទិញ​ធាតុចូល​កសិកម្មក្នុងតម្លៃលក់ដុំ និងការលក់កសិផលរបស់ប្រជា​កសិករបានតម្លៃ​សមរម្យតាមរយៈការ​ធ្វើផលិតកម្ម​កសិកម្ម​តាមកិច្ចសន្យា និងស្នើនាយកដ្ឋានជំនាញទាំងអស់ ត្រូវអនុវត្តការងារជំនាញរបស់ខ្លួននៅតាមសហគមន៍កសិកម្ម ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសកសិកម្មដល់កសិករជាសមាជិក និងដើម្បីធានាឲ្យបាននូវភាពរីកចម្រើន និងនិរន្តភាពរបស់សហគមន៍កសិកម្ម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm