
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២១គ្រួសារ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ ត្រូវបានអគ្គិភ័យឆាបឆេះចំនួន ៧ខ្នង ស្មើរនិង៣១បន្ទប់ ក្នុងនោះ ឆេះអស់ ១៤បន្ទប់ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការចូលរួ មសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះឧ បទ្ទវហេតុគ្រោះអគ្គិភ័យ ដែលបានបង្កឲ្យឆេះលំនៅឋាន និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបា នកើតឡើង កាលយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលជានិច្ចកាលទុក្ខលំបាករបស់ប្រ ជាពលរដ្ឋនៅទូទាំងប្រទេស គឺតែងតែស្ថិតនៅដក់ជាប់ជានិច្ចចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាប្រធានកាកបាទក្រហមកម្ពុជា។
លោកជំទាវបានបន្តថា ថ្វីដ្បិតអំណោយនេះពុំអាចស្មើទៅនឹងទំហំ នៃការខូចខាតទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆេះក៏ពិតមែន ប៉ុន្តែ បានចូលរួមរំលែកនូវទុក្ខលំបាក ដែលបងប្អូនទាំង២១គ្រួសារនេះកំពុងជួបប្រទះបានមួយគ្រាផងដែរ។ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គីសនី ក៏ដូចជាភ្លើងទៀ ន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គិភ័យនេះ វាធ្វើឲ្យគ្រួសារយើងវិនាស ទាំងផ្ទះស ម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។
កាលពីព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ រាលដាលតៗគ្នាអស់ផ្ទះចំនួន ៧ខ្នង ក្នុងនោះ៥ខ្នងឆេះអស់គ្មានសល់ ស្មើរនិង៣១បន្ទប់ ក្នុងនោះ១៤បន្ទប់ឆេះអស់ បណ្តាលឲ្យទ្រព្យសម្បត្តិផ្ទះសម្បែងក្លាយជាចំណីអគ្គិភ័យទាំ ងស្រុងតែមួយពព្រិចភ្នែក។
អំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករ៨០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ឃីត១កញ្ចប់(មានសារុង ក្រមា មុង ភួយ) សាប៊ូ២ដប តង់១ និងថវិកាគ្រួសារធ្ងន់ធ្ងរ៥គ្រួសារ ១គ្រួសារទទួលបាន៥០ម៉ឺនរៀល គ្រួសារស្រាល២គ្រួសារ ១គ្រួសារទទួលបាន ៣០ម៉ឺនរៀល និងគ្រួសារជួលបន្ទប់ស្នាក់នៅ១៤គ្រួសារ ១គ្រួ សារទទួល ២០ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម










