កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​លើក​ទី​៣​ នៅ​សប្ដាហ៍​នេះ មុន​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង និង​ជប៉ុន​

2023/03/16 04:16:00 pm        318

​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ១​គ្រាប់​ចូល​ក្នុង​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន ដែល​ជា​ការ​បាញ់​លើក​ទី​៣ ​ក្នុង​សប្ដាហ៍​នេះ ប៉ុន្មាន​ម៉ោង​មុន​ប្រធានាធិបតី​កូរ៉េខាងត្បូង​គ្រោង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ សម្រាប់​ជំនួប​កំពូល​ទ្វេភាគី​លើកដំបូង​រវាង​ប្រទេស​ទាំង​២ ​ក្នុង​រយៈ​ពេល​ ១២​ឆ្នាំ​មកនេះ ស្រប​ពេល​ដែល​ស្ថានភាព​នៅក្នុង​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​គឺជា​ក្ដីបារម្ភ​ដ៏​ធំ​។

​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា ​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​នូវ​អ្វី​ដែល​ទំនងជា​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ ដែល​ត្រូវ​បាន​ហាមប្រាម​ចូល​ទៅ​ក្បែរ​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន​។​ ​សារព័ត៌មាន​នានា​បាន​រាយការណ៍​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយ​ ១​គ្រាប់​ចូល​ទៅ​សមុទ្រ​រវាង​ឧបទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​មីនា​នេះ​។ ​ប្រទេស​ជប៉ុន​ក៏បាន​តាមដាន​មី​ស៊ី​ល​នេះ​ផង​ដែរ ហើយ​ឆ្មាំ​សមុទ្រ​បាន​ចេញ​ការព្រមាន​ដល់​នាវា​ទាំងឡាយឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​នៃ​ការ​ធ្លាក់​វត្ថុ​ណាមួយ​។

ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់​ជប៉ុន​បាន​រាយការណ៍​ថា មី​ស៊ី​ល​នោះ​បាន​ហោះ​ចម្ងាយ​ប្រហែល ១​ពាន់​គីឡូម៉ែត្រ និង​ឡើង​ដល់​រយៈកម្ពស់​អតិបរមា ៦​ពាន់​គីឡូម៉ែត្រ​រយៈពេល​ជាង​ ៧០​នាទី នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​។ ​គួរ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ​៣​លើក​ក្នុង​សប្ដាហ៍​នេះ ស្រប​ពេល​សម​យុទ្ធ​យោធា​ទ្រង់​ទ្រាយ​​ធំ​នៅតែ​បន្ត​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​ទីក្រុង​ព្យុងយ៉ាងចាត់ទុកថា​ជា​ទង្វើ​អរិភាព និង​ការ​សម​ទុក​ត្រៀម​សម្រាប់​ការ​ឈ្លាន​ពាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm