កីឡាករ​-​កីឡាការិនី​វាយកូនបាល់​នឹង​ទទួល​បាន ២​ម៉ឺន​ដុល្លារ​ពី​ប្រធាន​សហព័ន្ធ បើ​ឈ្នះ​មេដាយ​មាស​ស៊ី​ហ្គេម​

2023/03/16 04:24:24 pm        131

​វាយកូនបាល់៖ អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានប្រកាស​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​បន្ថែមចំនួន ២​ម៉ឺន​ដុល្លារដល់​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ណាដែល​ដណ្ដើមបាន​មេដាយមាស ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ ក្រោយ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨-២០២២ បន្ដ​អាណត្តិ​ថ្មី​ទី​៧ ឆ្នាំ​២០២២-២០២៦ ស្របពេល​គណៈកម្មាធិកា​រ​ប្រតិបត្តិបាន​បោះឆ្នោត​គាំទ្រ​អ្នកឧកញ៉ា សៀ ឬ​ទ្ធី បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​បន្ដទៀតកាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​សហព័ន្ធក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ​ពាក់ព័ន្ធ​កីឡា​ស៊ី​ហ្គេម អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បាន​បញ្ជាក់ថា មកទល់ពេលនេះមាន​អត្ត​ព​លិ​ក ៩​ប្រទេសដែល​បាន​ចុះឈ្មោះ​ចូលរួម លើកលែង​ប្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​ប៉ុណ្ណោះដែល​ពុំបាន​ចុះឈ្មោះ។ រីឯ​កីឡាករ​-​កីឡាការិនី​កម្ពុជាក្នុងនាម​ម្ចាស់ផ្ទះក៏បាន​ត្រៀមខ្លួន​រួចរាល់​ផងដែរ ក្រោយ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សហព័ន្ធ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ។​

​ទន្ទឹម​ជាមួយគ្នា ដើម្បី​លើកទឹកចិត្ដដ​ល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី​ខ្លួន សម្រាប់​អ្នក​ដណ្ដើមបាន​មេដាយមាស​ស៊ី​ហ្គេម ក្រៅពី​ទទួលបាន​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល និង​សប្បុរសជន​នានា ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ក៏​នឹង​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២​ម៉ឺន​ដុល្លារក្នុង​មេដាយមាស ១​គ្រឿង​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ទេព រិទ្ធី​វិ​ទ្ធ។​ ​សូមបញ្ជាក់ថា សម្រាប់​សមាសភាព​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាអាណត្តិ​ទី​៧ ក្រៅពី​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ជា​ប្រធាន និង​លោក ទេព រិទ្ធី​វិ​ទ្ធ ជា​អគ្គលេខាធិការ គឺមាន​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍គឺជា​ប្រធានកិត្តិយស​សហព័ន្ធ​, ​លោកស្រី ស៊ុំ សុខា អនុប្រធាន​, ​លោក ជា ពៅ អគ្គលេខាធិការរង​, ​លោកស្រី ឯក ប៊ុន​លក្ខិណា ជា​អគ្គ​ហេរញ្ញិក និង​លោក ឈាន សុវណ្ណ អគ្គ​ហេរញ្ញិក​រង ព្រមទាំង​សមាជិក ៥​រូប​ផ្សេងទៀត៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        274
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        337

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm