បទវិភាគ៖ កន សាវាង្ស បម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត

2023/03/16 04:34:19 pm        1.0 K

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានប្រភពមួយបានចេញបញ្ជាក់អំពីគំនិតមិនល្អរបស់ កន សាវាង្ស ដែលជាដៃជើងរបស់ជនបរទេសកំពុងព្យាយាមបំផ្លាញប្រទេសកម្ពុជា។ នៅក្នុងការចុះផ្សាយនោះផងដែរបានលើកឡើងថា បន្ទាប់ពីមានរឿងរ៉ាវផែនការទុច្ចរិករបស់ VOD និង CCIM នាពេលនេះមានបុគ្គលិកទម្លាយដំណឹងថ្មីមួយទៀតថា៖ កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

តើអង្គការខុមហ្រ្វែលជានរណា?

អង្គការខុមហ្វ្រែល ជាអង្គក្រៅរដ្ឋាភិបាលមួយដែលតែងមានបំណងមិនល្អ និងត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់ក្រុមមនុស្សដែលមានបំណងមិនល្អក្នុងការបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែ​អនុវត្ត​ជា​បណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត​ជាតិខាងមុខនេះ។ អង្គការខុមហ្រ្វែលដែលត្រូវបានដឹកនាំដោយគឹម​ ឈន និងកន សាវាង្ស មិនមែនជាអង្គការឯករាជ្យ ឬជាអង្គការមានវិជ្ជាជីវៈដែលបម្រី ឬត្រួតពិនិត្យការបោះឆ្នោតនោះទេ ពួកគេប្រព្រឹត្តផ្ទុយនឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គការនេះទទួលបានការគាំទ្រមូលនិធិពី​ NPS និង NDI ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យពហិការបង្ខូចការបោះឆ្នោតជួយគណបក្សប្រឆាំងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីសម្រេចបាននូវគោលដៅនៃការបង្កើតកងកម្លាំងនយោបាយរបស់ពួកគេ បានចាប់ដៃជាមួយ CLP CCHR CCIM CENTRAL ជាដើម ហើយ កន សាវាង្សទទួលខុសត្រូវចំពោះការទំនាក់ទំនង និងការសម្របសម្រួលការងារខាងលើ។

លោក កន សាវាង្ស និងបក្សពួក

ការបញ្ចេញសារបែបនេះមិនមែនជាលើកទីមួយនោះឡើយវាធ្លាប់បានកើតឡើងម្ដងរួចមកហើយពាក់ព័ន្ធនឹងលោក គល់ បញ្ញា រួមជាមួយនឹងអង្គការសង្គមស៊ីវិលមួយចំនួនទៀតដែលមានប្រភព និងទទួលការផ្គត់ផ្គង់ពីក្រុមតែមួយ។ ពួកគេមានគោលបំណងមួយចំនួន ពិសេសដើម្បីជួយក្រុមបក្សប្រឆាំងក្រៅច្បាប់ និងស្រោចស្រង់បក្សប្រឆាំងដែលបានដួលរលំឱ្យងើបរស់ឡើងវិញ ហើយបើមិនជោគជ័យទេ គឺបំផ្លាញចោលនូវការបោះឆ្នោតតែម្តង។ រឿងរ៉ាវថ្មីៗនេះក៏មិនខុសប៉ុន្មាននឹងគម្រោងផ្សេងៗរបស់លោក គល់ បញ្ញា នោះដែរដោយមានភាពដូចគ្នានឹងអ្វីដែលបរទេសមួយចំនួនបានគិត ហើយគម្រោងទាំងនោះ អាចជាការរៀបចំរបស់បរទេសដែលកំពុងព្យាយាមបំផ្លាញកម្ពុជាផងដែរ។ ម្យ៉ាងទៀត បរទេសទាំងនោះ ក៏បានត្រៀមបញ្ចេញសាច់ប្រាក់ដើម្បីគាំទ្រលើគម្រោងការនេះដែរ។ យុទ្ធសាស្ត្ររបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការបង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកលខាងមុខនេះ។

ទង្វើដែលបក្សពួក លោក កន សាវាង្ស​ បានធ្វើគឺដើម្បីតែផលប្រយោជន៍ខ្លួន និងបក្សពួកប៉ុណ្ណោះដោយមិនខ្វល់អំពីផលប្រយោជន៍ជាតិទាំងមូលនោះឡើយដោយតាមរយៈការបំភ្លៃការពិត និងបង្កើតរឿងឡើងដែលសម្រេចបំណងក្នុងការបង្ខូច និងបង្អាប់ប្រទេសជាតិរបស់ខ្លួន។

 

លោក កន សាវាង្ស ខាងស្ដាំ

ប្រជាពលរដ្ឋនៃប្រទេសកម្ពុជា គប្បីប្រយ័ត្ននឹងបុគ្គលបែបនេះដែលនឹងធ្វើឱ្យខូចប្រយោជន៍ជាតិ និងរំលោភសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ។ រួមជាមួយគ្នានោះ​អង្គការខុមហ្វ្រែលដែលអះអាងថា​ធ្វើសកម្មភាព ដើម្បីឱ្យកម្ពុជានោះ ការពិតបំណងពិតប្រាកដរបស់ពួកគេ​កំពុងតែអនុវត្តផែនការ​របស់បរទេសក្នុងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងទាញទម្លាក់កិត្តិយសជាតិ ឱ្យធ្លាក់ចុះទៅតាមការចង់បានរបស់ចៅហ្វាយនាយបរទេសរបស់ពួកគេ។

ការណ៍ខាងលើនេះជាទង្វើដែលមិនអាចអត់អោនឱ្យបានទេ ហើយការប៉ុនប៉ងបំផ្លាញការបោះឆ្នោត​នេះត្រូវប្រឈមចំពោះមុខច្បាប់ជាតិដែលមានជាធរមាន​ ក្រសួងមហាផ្ទៃ ឬអាជ្ញាធរមាន​សមត្ថកិច្ចគួរតែពិនិត្យមើលឱ្យបានស៊ីជម្រៅដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិ និងបដិវត្តន៍ពណ៌ជ្រកក្រោមអង្គការនេះទៀត៕ ដោយ៖ SK

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm