សម្តេចតេជោហ៊ុន សែន អះអាងជាថ្មីម្តងទៀតថា គ្មានវត្តមានកងទ័ពចិនឈរជើងនៅកម្ពុជានោះទេ

2023/03/16 05:22:32 pm        595

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងជាថ្មីម្តងទៀតថា គ្មានវត្តមានកងទ័ពចិន ឬកងទ័ពប្រទេសនាឈរជើងនៅកម្ពុជានោះទេ ការដែលកម្ពុជាកំពុងសាងសង់មូលដ្ឋានសមុទ្ររាមនាពេល បច្ចុប្បន្ននេះគឺធ្វើឡើងដើម្បីពង្រីកសមត្ថភាពបន្ថែមរបស់កងទ័ពជើងទឹករបស់ខ្លួនប៉ុណ្ណោះ ខណៈការធ្វើនេះក៏គ្មានការគំរាមកំហែងដល់អ្នកណានោះដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ សរុបប្រមាណ ៤,៥៦៦នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សូមផ្តាំទៅបណ្តាប្រទេសមួយ ចំនួនដែលធ្វើយុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​មកលើកម្ពុជា ដោយចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀតថា កម្ពុជាអនុញ្ញាតឲ្យកងទ័ពចិនតាំងមូលដ្ឋានលើទឹកដីខ្លួននោះគឺមិនមែនជាការពិតនោះទេ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់បណ្តាប្រទេស​ទាំង​អស់ដែលជាមិត្តរបស់កម្ពុជាផងដែរថា បន្ទាប់ពីកម្ពុជាធ្វើការសាងសង់ ឬការស្តាកំពង់ផែ​របស់ខ្លួននៅខេត្តព្រះសីហនុរួចហើយនោះ កម្ពុជានឹងស្វាគមន៍គ្រប់នាវាប្រទេសទាំងអស់​ដែលចង់មកចូលសំចតនៅកម្ពុជា ហើយពេលនោះប្រសិនបើចង់ធ្វើសមយុទ្ធរួមគ្នា​ជាមួយកងទ័ព​កម្ពុជាក៏កម្ពុជាមិនបដិសេធនោះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឌឺដងដល់ប្រទេសខ្លះបានធ្វើការថតតាមប្រព័ន្ធផ្កាយរណបនៅជុំវិញ ការសាងសង់កំពង់ផែព្រះសីហនុផងដែរថា ការដែលកម្ពុជាសាងសង់នេះពុំមានការ​លួចលាក់​នោះទេ គឺ បានធ្វើឡើងដោយបើកចំហរ ខណៈពេលនេះក៏បានចាក់គ្រឹះរួចដែរ សូមប្រទេស​ដែលបានចោទប្រកាន់ កម្ពុជាលើផ្លូវផ្សេងនោះល្មមបញ្ចប់ការធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍​កម្ពុជាបន្តទៀតទៅ។

សម្តេចក៏បានពន្យល់បន្ថែមទៀតផងដែរថា សព្វថ្ងៃនេះកំពុងផែរបស់កម្ពុជាតូច ហើយរាក់ ដូច្នេះ ត្រូវតែពង្រីកបន្ថែមសម្រាប់ចូលសំចតនូវនាវាធំៗ មិនថានាវាកម្ពុជា ឬប្រទេសណានោះទេ គឺអាចចូលចត់ បានទាំងអស់បន្ទាប់ពីធ្វើការសាងសង់រួចនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
2026/10/24 06:25:29 pm        1
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
2026/10/24 05:08:42 pm        1
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
2026/10/24 04:36:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ

2026/10/24 06:25:29 pm
​ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
2026/10/24 05:08:42 pm
​បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
2026/10/24 04:36:10 pm
​Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
2026/10/24 04:23:53 pm
​ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
2026/10/24 04:08:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/24 02:35:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/24 01:41:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm