ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ​១០​នាក់​ស្លាប់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី

2023/03/16 06:42:30 pm        298

​ទួរគី៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​យ៉ាងតិច ១០នាក់​បាន​ស្លាប់​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​យ៉ាងគំហុកបង្ក​ជា​ទឹកជំនន់​ភ្លាមៗ​នៅក្នុង​ខេត្ត Sanliurfa និង​ខេត្ត Adiyaman ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី​។

វីដេអូ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញទឹកជំនន់​បាន​ហូរ​នាំ​រថយន្ត និង​កម្ទេចកម្ទី ហើយ​បាន​ជន់​លិច​បន្ទប់​ក្រោម​ដី និង​ជាន់​ផ្ទាល់​ដី​នៃ​អគារ​មួយចំនួន ដែល​បានប្រែក្លាយ​ផ្លូវ​ជាច្រើន​កន្លែង​ទៅជា​ទន្លេ​នៅ​កណ្តាល​ទីក្រុង Sanliurfa។​ ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​អ្នក​បាត់​ខ្លួន និង​អ្នក​ដែល​ជាប់​នៅក្នុង​អគារ​បាន​បន្ត ដោយ​ក្រុម​អ្នក​មុជទឹក និង​ក្រុម​ប្រើប្រាស់ទូក​។

ខេត្ត​ដែលមាន​ប្រជាជន​ប្រមាណ ២.៧លាន​នាក់ត្រូវបាន​វាយប្រហារ​ដោយ​ការរញ្ជួយ​ដី​កាលពី​ខែ​មុន បណ្តាល​ឲ្យ​មនុស្ស​ជាង ៤៨,០០០នាក់​ស្លាប់នៅក្នុង​ប្រទេស​ទួរគី និង​បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់បង់​លំនៅឋាន​។​ ​មនុស្ស​រាប់ពាន់នាក់​កំពុងស្នាក់នៅ​ក្នុង​តង់ និង​ផ្ទះ​កុងតឺន័រ ដែល​មួយចំនួន​ត្រូវបាន​ជន់​លិច​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង បន្ទាប់​ពី​លំនៅឋាន​របស់​ពួកគេ​បាន​រង​ការខូចខាត​ដោយ​រញ្ជួយ​ដី​។ កុងតឺន័រ​មួយ​ដែលមាន​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​ចំនួន ៣នាក់​បាន​ហូរ​ទៅតាម​ទឹកជំនន់ ហើយ​ការស្វែងរក​កំពុង​បន្ត​សម្រាប់​មនុស្ស​ទាំង ៣​នាក់​នៅក្នុង​ទីក្រុង Adiyaman៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm