សារព័ត៌មាន​ WSJ៖​ ក្រុម​និយ័ត​ករ​សហព័ន្ធ​អាមេរិក​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​ធនាគារ​ SVB ដួល​រលំ​

2023/03/16 07:19:19 pm        387

​អាមេរិក៖ សារព័ត៌មាន The Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា គណៈកម្មការ​ភាគហ៊ុន និង​អត្រា​ប្ដូរប្រាក់ ​និង​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក កំពុង​ស៊ើបអង្កេត​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ធនាគារ Silicon Valley Bank (SVB) ​ដួល​រលំ បាន​ក្លាយ​ជា​ធនាគារ​ធំ​បំផុត​ទី​២ បាន​ដួល​រលំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក។

​យោង​តាម​របាយការណ៍ ការស៊ើបអង្កេត​ដែល​ត្រូវ​បាន​ធ្វើ​ដាច់ដោយឡែក​ពីគ្នា និង​ក្នុង​ដំណាក់​កាល​ដំបូង រួមមាន​ការ​តាម​ដាន​ការ​លក់​ភាគហ៊ុន​ដែល​ក្រុម​នាយក​ប្រតិបត្តិ​របស់​ធនាគារ SVB បាន​ធ្វើ​ មុន​ពេល​ការ​ដួល​រលំ​របស់​ធនាគារ​ផ្ដោត​លើ​បច្ចេកវិទ្យា​មួយ​នេះ​។ សារព័ត៌មាន WSJ បាន​និយាយ​ថា ក្រុម​រដ្ឋអាជ្ញា ​និង​និយ័ត​ករ​តែង​បើក​ការស៊ើបអង្កេត ក្រោយ​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ក្រុមហ៊ុន​រដ្ឋ​នានា​ជួប​បញ្ហា​ធ្ងន់ធ្ងរ ការខាតបង់​ដែល​នឹកស្មាន​មិន​ដល់។ ​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហិរញ្ញវត្ថុ​របស់​ធនាគារ SVB ដែល​ធ្លាប់​បាន​គ្រប់គ្រង​ធនាគារ​នេះ​បាន​ធ្លាក់​ចុះ​ ៦០% កាលពី​សប្ដាហ៍​មុន និង​ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ជួញដូរ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

​និយ័ត​ករ​ធនាគារ​នេះ​បាន​បង្ហាញ​ថា លោក Daniel Beck ប្រធាន​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ធនាគារ SVB បាន​និយាយ​ថា ធនាគារ​នេះ​លក់​ភាគហ៊ុន​ចំនួន ​២​ពាន់​របស់​ហិរញ្ញវត្ថុ​ធនាគារ SVB កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ នៅ​ថ្ងៃ​តែមួយដែល​អគ្គនាយក​ធនាគារ​លោក Gregory Becker​ បាន​លក់​ភាគហ៊ុន​ចំនួន ១២.៤៥១។​ ធនាគារ SVB ត្រូវ​បាន​បិទ​ដោយ​ក្រុម​ប្រតិបត្តិ​ករ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ផ្ដោត​លើ​បច្ចេកវិទ្យា​មួយ​នេះ បាន​រាយការណ៍​ពី​ការខាតបង់​ដ៏​ធំ​ពី​ការ​លក់​ដែល​បណ្ដាល​ឲ្យ​អស់​ប្រាក់​បញ្ញើ​របស់​ធនា​គារ​។ វា​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ដួល​រលំ​ធនាគារ​ធំ​បំផុត​ទី​២ ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​យ៉ាង​ឆាប់រហ័ស​ ក្រោយ​ការ​បិទ​ធនាគារ Signature Bank ដែល​ជា​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ផ្នែក​រូបិយប័ណ្ណ​គ្រីប​តូ ឬ​រូបិយប័ណ្ណ​ឌីជីថល​កាលពី​ថ្ងៃអាទិត្យ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm