អ្នកគាំទ្រ Frankfurt ប៉ះទង្គិច​ជាមួយ​នគរបាល​អ៊ីតាលី​នៅ​ខាងក្រៅ​កីឡដ្ឋាន Napoli

2023/03/16 09:19:52 pm        146

​បាល់ទាត់៖ ​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​បាន​ផ្ទុះឡើង​រវាង​នគរបាល​អ៊ីតាលី និង​អ្នកគាំទ្រ Eintracht Frankfurt បន្ទាប់​ពី​អាជ្ញាធរ​អ៊ីតាលី​បាន​ហាមឃាត់​អ្នកគាំទ្រ​អាល្លឺម៉ង់​ មិនឱ្យ​ទស្សនាការ​ប្រកួត​ផ្ទាល់​នៅ​កីឡដ្ឋាន​របស់ Napoli ដោយ​សារតែ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ បន្ទាប់ពី​មាន​អំពើហិង្សា​រវាង​អ្នកគាំទ្រ​ក្នុង​ជើង​ទីមួយ​។​

​អ្នកគាំទ្រ​បាល់ទាត់ Frankfurt បានធ្វើ​កុប្បកម្ម​គប់​វត្ថុ​រឹងទៅលើ​នគរបាល​មាន​សមត្ថកិច្ច​អ៊ីតាលី និង​ដុត​រថយន្ត​ប៉ូលិស​ផងដែរ​។​ អ្នកគាំទ្រ Eintracht Frankfurt ប្រហែល ៤០០នាក់​ដែល​មិនមាន​សំបុត្រ​បានមក​ដល់ទី​ក្រុង Naples កាលពី​ថ្ងៃ​អង្គារ​តាម​រថភ្លើង​ពី Salerno ហើយ​ត្រូវបាន​គេ​នាំទៅ​សណ្ឋាគារ​មួយ​ក្បែរ​សណ្ឋាគារ​ដែល​ក្រុម​របស់ Napoli ស្នាក់នៅ​។​ អ្នកគាំទ្រ​ក្រុម​ទាំង២ ​បាន​ប៉ះទង្គិច​គ្នា​មុន​ការប្រកួត​ជើង​ទី១ ​ក្នុង​ទីក្រុង Frankfurt ដោយ​ប៉ូលិស​បានចាត់ទុក​ការប្រកួត​នោះ​ថា​មាន​ហានិភ័យ​ខ្ពស់​។​

​​ក្រុម​ជើងឯក Europa League រដូវ​កាល​មុន Frankfurt កំពុង​រីករាយ​នឹង​ទំរង់​ល្អ​បំផុត​របស់ខ្លួន​ក្នុង​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ ស្រប​ពេលដែល Frankfurt តែងតែ​ឧបត្ថម្ភ​ការចំណាយ​សម្រាប់​អ្នកគាំទ្រ​ក្រៅ​ដី​មួយចំនួន រាល់​ការប្រកួត​នៅក្រៅ​ដី​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​។​ ​Frankfurt បាន​រង​បរាជ័យ ៣-០ ទៀត​នៅ​ទឹកដី Napoli និង​សរុប​ទាំងពីរ​ជើង​ចាញ់ ៥-០ ធ្លាក់​ពី UCL ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ៕​

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        384
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm