អាស៊ី៖ ផ្សារភាគហ៊ុននៅតំបន់អាស៊ីបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃព្រហស្បតិ៍ ទី១៦មីនានេះ ហើយក្រុមវិនិយោគិនងាកទៅរកសុវត្ថិភាពខាងមាស ប័ណ្ណបំណុល និងប្រាក់ដុល្លារ ខណៈដែលធនាគារ Credit Suisse បានក្លាយជាចំនុចក្ដៅចុងក្រោយបំផុតសម្រាប់ក្ដីបារម្ភលើបញ្ហាសេវាធនាគារ ដែលបណ្ដាលឲ្យទីផ្សារភាគហ៊ុនដាំក្បាលចុះមុនជំនួបរបស់មន្ត្រីធនាគារកណ្ដាលអឺរ៉ុបនៅថ្ងៃនេះ។
សន្ទស្សន៍ភាគហ៊ុនសំខាន់ៗនៅក្នុងប្រទេសជប៉ុន ទីក្រុងហុងកុង និងអូស្ត្រាលីបានធ្លាក់ចុះជាង 1% ខណៈមានការខាតបង់កាន់តែធ្ងន់ធ្ងរនៅក្នុងភាគហ៊ុនធនាគារសកល។ សន្ទស្សន៍ផ្សារភាគហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ 26,796.67ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះធនាគារនានាបានធ្លាក់ចុះ 4.15%។ ក្នុងចំណោមទីផ្សារភាគហ៊ុនខាតបង់ធំបំផុតមានក្រុមហ៊ុន Sumitomo Mitsui Trust Holdings Inc បានធ្លាក់ចុះ 6.8% និងធនាគារ Japan Post Bank Co Ltd បានធ្លាក់ 5.5%៕
អត្ថបទ៖ សុខមាន