អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បំពាន​ការចាប់ខ្លួន ​ខណៈ​អ្នកគាំទ្រ​ប៉ះទង្គិច​ជាមួយ​នគរបាល​

2023/03/16 10:20:18 pm        466

​ប៉ាគីស្ថាន៖ ក្រុម​អ្នកគាំទ្រ​ដែល​ខឹង​សម្បារ​របស់​លោក Imran Khan បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​បង្ក្រាប​កុបកម្ម ​ដែល​ប៉ុនប៉ង​ចូលចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ប៉ុន្តែ​មេដឹកនាំ​ប្រឆាំង​វ័យ ៧០​ឆ្នាំ​រូបនេះ​បាន​ទទូចថា ​អ្វី​ទាំងអស់​គឺ​ស្ថិត​លើ​ច្បាប់​ និង​សណ្ដាប់ធ្នាប់​។​

​លោក​បាន​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង Lahore កាលពី​ថ្ងៃ​ពុធ​ថា លោក​ជឿជាក់​លើ​នីតិរដ្ឋ ខណៈ​ជា​ភាព​ស្មោះត្រង់​របស់​គណបក្ស​លោក​។ នគរបាល​មានបំណង​ចាប់ខ្លួន​លោក Khan ពី​បទ​មិន​ចូល​តាម​កាល​បរិច្ឆេទ​របស់​តុលាការ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​លោក​ខក​ខាន ​មិនបាន​ប្រកាស​អំណោយ​ដែល​លោក​បាន​ទទួលក្នុងអំឡុងពេល​ចូលកាន់​តំណែង​រយៈពេល ៣​ឆ្នាំ​កន្លះ​របស់​លោក ឬ​ប្រាក់ចំណូល​ដែល​បាន​មក​ពី​ការ​លក់​អំណោយ​ទាំងនោះ​។​ ​ប៉ុន្តែ​នគរបាល​បាន​ជួបប្រទះ​ដោយ​ក្រុម​អ្នកគាំទ្រ​និយម​ជ្រុល​រាប់រយ​នាក់​មាន​កាន់ដំបង និង​គប់​ដុំថ្ម លើក​ទង់ជាតិ​ពណ៌​បៃតង និង​ក្រហម​ចាស់​របស់​គណបក្ស PTI របស់លោក Khan នៅពេល​ក្រុម​អ្នក​តវ៉ា​ប៉ះទង្គិច​ជាមួយ​ក្រុមមន្ត្រី​។

លោក Khan ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ នៅក្នុង​ការ​បោះ​ឆ្នោត​ដក​សេចក្តីទុកចិត្ត​កាលពី​ខែមេសា​ឆ្នាំមុន ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​នយោបាយ​រយៈពេល​ ១​ឆ្នាំ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ទោះបីជា​ប្រទេស​នេះ​ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់ ខ្យល់មូសុង​ដ៏​មហន្តរាយ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ក៏ដោយ​។ លោក ​Khan និយាយថា ចាប់តាំងពី​ពេលនោះ​មក លោក​បាន​ប្រឈម​ការចោទប្រកាន់​មួយចំនួន​តាមរយៈ​តុលាការ ដែល​សុទ្ធតែ​មានបំណង​រារាំង​លោក​មិន​ឲ្យ​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោត​បន្ទាប់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm