ឯកឧត្តម អ៊ាង សុផល្លែត ជំរុញអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំជាខេត្តអព្យាក្រឹតកាបូនឈានទៅសម្រេចគោលដៅកាបូនកម្ពុជាឆ្នាំ២០៥០

2023/03/16 11:02:31 pm        79

ត្បូងឃ្មុំ៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន» នេះ។ ជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យ​បូកសរុប​ការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រួចការងារដែលត្រូវអនុវត្តបន្ត ហើយក្នុង​នោះឯកឧត្តមក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការធានាលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង និងការអភិវឌ្ឍប្រកបដោចីរភាពដោយចាំបាច់ត្រូវរួមគ្នាប្រែក្លាយខេត្តត្បូងឃ្មុំ ឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន ដែលនេះគឺជាការចូលរួមអនុវត្តយុទ្ធសាស្ដ្រអភិវឌ្ឍន៍ រយៈពេលវែង​ប្រកបដោយអព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់កម្ពុជា ក្លាយជាប្រទេស​អព្យាក្រឹត​កាបូននៅឆ្នាំ២០៥០។

ឯកឧត្តមអ៊ាង សុផល្លែត បានគូសបញ្ជាក់ថា បរិស្ថានជាការងារអន្តរវិស័យដែលទាមទារឱ្យមានការចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តយុទ្ធសាស្ដ្រ ផែនការសកម្មភាព ក៏ដូចជាគោលនយោបាយ ដើម្បី​សម្រេចបាន​គោលដៅរួមរបស់យើង។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើក​ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយការងារចុះបញ្ជីដីរដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ ដោយអនុវត្តន៍តាមអនុក្រឹត្យលេខ២៤៥ អនក្រ.បក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរបរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន អភិបាលរងនៃគណៈអភិបាលរងខេត្ត មន្ទីរបរិស្ថាន មន្ទីរ អង្គភាពនានាចំណុះឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ជាច្រើននាក់។

បើតាមរបាយការណ៍របស់លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថាន បានចុះផ្សព្វផ្សាយ​អប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណស្អាត និងជាពិសេសបានចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថាន តាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងអាជីវកម្ម បានចំនួន ៦៨ទីតាំង ក្នុងនោះ ក្រុងសួង ១៤ទីតាំង ស្រុកត្បូងឃ្មុំ ១៩ទីតាំង ស្រុកអូររាំងឪ ០៦ទីតាំង ស្រុកតំបែរ១១ ទីតាំងស្រុកមេមត់ ០៧ទីតាំង និងស្រុកពញាក្រែក ចំនួន ១១ទីតាំង។

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារក្រសួងបរិស្ថាន បានចំនួន ០៦ទីតាំង ក្នុងនោះ ស្រុកតំបែរ ១ទីតាំង,ស្រុកមេមត់ ២ទីតាំង,ស្រុកពញាក្រែក ៣ទីតាំង និងបានចុះប្រមូលទិន្នន័យ​ការប្រើប្រាស់​សារធាតុ​ធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្ត នៅក្នុងខេត្តត្បូងឃ្មុំ បានចំនួន ៥៤ទីតាំង៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm