JICA កោតសសើរអង្គភាពស៊ីម៉ាក់ដែលបានចែករំលែកបទពិសោធន៍ក្នុងវិស័យមីនដល់ប្រទេសអ៊ុយក្រែន

2023/03/17 12:44:02 am        543

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា នៅ​ថ្ងៃ​ទី១៦ខែមីនានេះ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Masuda JUKO អគ្គនាយក នៃ​អគ្គនាយកដ្ឋានកសាងសន្តិភាព និងអភិបាលកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ត្យូក្យូ អមដំណើរដោយ​មន្រ្តីជាន់ខ្ពស់របស់JICAប្រចាំ​កម្ពុជាមួយចំនួនទៀត។

ក្រោយបញ្ចប់ការជួបពិភាក្សា ឯកឧត្តមហេង រតនា បានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ លោកជំទាវ Masuda JUKO បានសម្តែងនូវក្តីរីករាយ និងកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើ​ឱ្យ​ទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រសើរ។ហើយជំទាវ ក៏បាន​ថ្លែង​អំណរគុណ​ដល់អង្គភាពស៊ីម៉ាក់ ដែលបានផ្តល់ការហ្វឹកហ្វឺន​ជំនាញបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន​ដល់អង្គភាព​ផ្តល់សេវា​កម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន (SESU) កាលពីខែមករា ឆ្នាំ២០២៣នេះផងដែរ។

លោកជំទាវក៏បានជម្រាបអំពីព័ត៌មាននៃជំនួបរបស់លោកជំទាវជាមួយអង្គភាពSESU របស់អ៊ុនក្រែន នៅប្រទេសជប៉ុន ដោយអង្គភាពSESUរបស់អ៊ុនក្រែនបានលើកឡើងអំពីសារៈសំខាន់ និងសារប្រយោជន៍នៃវគ្គហ្វឹកហ្វឺន ក្រោមការយក​ចិត្តទុកដាក់ខ្ពស់របស់អង្គភាពស៊ីម៉ាក់ ធ្វើអោយការហ្វឹកហ្វឺននេះទទួលបានជោគជ័យយ៉ាងធំធេង។លោកជំទាវបន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការត្បូង-ត្បូង អង្គភាពស៊ីម៉ាក់ បានចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកទេស និងជំនាញ លើវិស័យសកម្មភាពកំចាត់មីន មិនត្រឹមតែប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងប្រទេសមួយចំនួនដូចជា អង់ហ្គោឡា អ៊ីរ៉ាក់ ឡាវ និងកូឡុំប៊ី ផងដែរ។

ជាទីបញ្ចប់លោកជំទាវ Masuda JUKO មានសង្ឃឹមយ៉ាងមុតមាំថា ការកសាងសារមន្ទីរសន្តិភាព​នឹងដំណើរទៅ​ដោយរលូន ហើយនឹងត្រូវបញ្ចប់ការសាងសង់អាគារទាំងនេះតាមការគ្រោងទុកនៅឆ្នាំ២ ០ ២៥ ដើម្បីក្លាយ​ជាឃ្លាំង​ចំណេះដឹង ព័ត៌មាន និងដាក់បង្ហាញភស្តុតាង និងបកស្រាយរឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងប្រវត្តិជីវិតពិត​របស់​ប្រជាជាជន​កម្ពុជាដែលបានឆ្លងកាត់ក្នុងសង្គ្រាម និងក្រោយសង្គ្រាមដែលទិដ្ឋភាព​ទាំងនេះនឹង​ក្លាយជាមជ្ឈមណ្ឌល​ព័ត៌មានប្រវត្តិសាស្រ្តយ៉ាងសំខាន់ ទុកសម្រាប់អប់រំយុវជនកម្ពុជាជំនាន់ក្រោយៗទៀតស្វែងយល់ ៕ ដោយ ៖ សុភ័ណ្ឌ

អត្ថបទដែលទាក់ទង

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
2026/10/14 11:16:40 pm        1
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm        1
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/10/14 11:16:40 pm
​កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm
​ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm
​កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
2026/10/14 07:58:22 pm
​កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
2026/10/14 07:54:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/14 01:06:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm