ធនាគារ Credit Suisse ត្រូវបាន​ប្ដឹង​ដោយ​ក្រុម​ម្ចាស់​ភាគហ៊ុន​អាមេរិក​ពីបទ​បោកប្រាស់ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​

2023/03/17 03:41:54 pm        291

​ស្វីស៖ ម្ចាស់​ភាគហ៊ុន​សហរដ្ឋ​អាមេរិក​នៃ​ក្រម​ហ៊ុន Credit Suisse Group AG (CSGN.S) បាន​ប្ដឹង​ធនាគារ​ស្វី​ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អះអាង​ថា ធនាគារ​នេះ​បាន​បោកប្រាស់​ម្ចាស់​ភាគហ៊ុន​ទាំងនោះ ដោយ​ការ​លាក់បាំង​បញ្ហា​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​

​ពាក្យបណ្ដឹង​តំណាង​ដែល​បាន​ស្នើ​ឡើង បាន​ចោទប្រកាន់​ធនាគារ​ Credit Suisse ពី​បទ​បោកប្រាស់​វិនិយោគិន​ដោយ​ការ​ខកខាន​ក្នុង​ការ​បង្ហាញ​ថា​ ខ្លួន​កំពុង​រងគ្រោះ​ពី​ការ​ដក​ប្រាក់​ដ៏​ច្រើន​របស់​អតិថិជន ហើយ​ថា​ ខ្លួន​មាន​ចំណុចខ្សោយ​ក្នុង​ការ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​ខ្លួន ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​។​ ក្រុម​ម្ចាស់​ភាគហ៊ុន​ដឹកនាំ​ដោយ​អគ្គនាយក​ក្រុមហ៊ុន យុទ្ធសាស្ត្រ​ផ្នែក​លក់ និង​ទីផ្សារ​អតិថិជន (Sales Strategy & Customer Marketing) លោក Braden Turner បាន​និយាយ​ថា ​ខណៈ​ការ​ពិត​ត្រូវ​បាន​លាតត្រដាង ហើយ​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​ធនាគារ Credit Suisse របស់​ប្រទេស​ស្វី​ស​និយាយ​ថា នឹង​មិន​បោះ​ទុន​ប្រាក់​បន្ថែម​ចូល​ក្នុង​ធនាគារ​នេះ​ទេ​នោះ ក្រុម​វិនិយោគិន​បាន​ដក​លុយ​ចេញ​ដែល​នាំ​ឲ្យ​ខាត​បង ស្រប​ពេល​តម្លៃ​ផ្សារភាគហ៊ុន​របស់​ធនាគារ Credit Suisse ដាំ​ក្បាល​ចុះ​ដល់​កម្រិត​ទាប​បំផុត​។

​ពាក្យបណ្ដឹង​នេះ​ទំនង​ក្លាយ​ជា​បណ្ដឹង​ដំបូង​បំផុត​ ធ្វើឡើង​ដោយ​ក្រុម​វិនិយោគិន​សហរដ្ឋអាមេរិក ជុំវិញ​បញ្ហា​ថ្មីៗ​នៅ​ធនាគារ​ស្វី​ស ដែល​បាន​ស្ដារ​ទំនុក​ចិត្ត​ទីផ្សារ​ឡើងវិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ផ្ដល់​កម្ចី​ប្រាក់​រហូតដល់ ​៤៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ធនាគារ​កណ្ដាល​របស់​ស្វី​ស​។ ​ធនាគារ Credit Suisse បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្ដឹង​នេះ ដែល​ត្រូវ​បាន​ដាក់​នៅ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​ទីក្រុង Camden រដ្ឋ ​New Jersey សហរដ្ឋអាមេរិក ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm