បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez នឹងបន្តនៅជាមួយក្រុមជើងឯក Premier League, Manchester City ដល់ឆ្នាំ២០២៨ បន្ទាប់ពីភាគីទាំងពីរឈានដល់កិច្ចសន្យាថ្មី។
កីឡាករវ័យ ២៨ឆ្នាំរូបនេះទទួលបានកិច្ចសន្យាថ្មីបន្ថែមលើកិច្ចសន្យាចាស់ដែលនឹងរក្សារូបគេនៅ Etihad Stadium ដល់ឆ្នាំ២០២៨ ដែលកិច្ចសន្យាក៏មានការតម្លើងប្រាក់ឈ្នួលផងដែរ តាមរយៈរដូវកាលដំបូងគួរកត់សំគាល់របស់ខ្លួននៅ City។ Julian Alvarez ដែលបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯកបាល់ទាត់ពិភពលោកនៅកាតានោះ បានស៊ុតបញ្ចូលទី ១០គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣លើកក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយ Manchester City។ Julian Alvarez បានស៊ុតបញ្ចូលទី ៥៤គ្រាប់ ៣១បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ១២២ប្រកួតជាមួយក្លិបចាស់ River Plate មុនពេលមកដល់ Manchester City កាលពីដើមរដូវកាល៕
អត្ថបទ៖នាង សុភាវុធ