អគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង អស់ទាំងស្រុង ប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន

2023/03/17 06:56:11 pm        768



ភ្នំពេញ៖ ទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ កម្លាំងសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ តែមិនអាចគ្រប់គ្រង​បានទាន់ពេលវេលា ដោយសារតែទីតាំងឃ្លាំង​បិទ ជិត និងមានរបងថ្ម ព័ន្ធជុំវិញឃ្លាំង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ភូមិបាយ៉ាប តាមបណ្ដោយផ្លូវឧកញ៉ា​ម៉ុងរិទ្ធី មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតឃ្លាំងដែលឆាបឆេះនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ​ឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង ស្រាប់តែភ្លាមៗនោះ​អណ្ដាតភ្លើង​ខ្មួលខ្មាញ់​កាន់តែខ្លាំង​ទៅខ្លាំងទៅ មិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន រួចអាជ្ញាធរមូលដ្ឋាន​បានទំនាក់ទំនងទៅកម្លាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បីចេញរថយន្តជួយអន្តរាគមន៍។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ​និង​សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានលោក​បានបញ្ជារថយន្តគ្រប់គោលដៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចេញរថយន្ត ដើម្បីជួយបាញ់ពន្លត់ឲ្យទាន់ពេលវេលា។

លោកបានឲ្យដឹងថាក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់នេះ អាជ្ញាធរមានផលលំបាក​ដោយសារតែទី​តាំងឃ្លាំង​មានច្រកបាញ់តែមួយផ្លូវ និងទីតាំងមានការបិទជិតថែមទាំងមានរបងថ្មព័ទ្ធជុំវិញផងដែរ។ ធ្វើឲ្យកម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យឆេះខូចខាត ឃ្លាំងជញ្ជាំងថ្មប្រក​ស័ង្កសី​ ទំហំ ១៦ម៉ែត្រគុណ ៣០ម៉ែត្រ រថយន្តម៉ាក ​កាមរីបាឡែន១គ្រឿង សម្ភារៈគ្រឿងបន្លាស់រថយន្ត រួមមាន ប្រេងម៉ាស៊ីនជាដើម ត្រូវបានឆាបឆេះខូចខាតអស់ទាំងស្រុង។ រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងចំនួន ៣៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន ទើបគ្រប់គ្រងទីតាំងឆេះបាន៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        168
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm