UN គាំទ្រ​ទួរគី​ និង​អ៊ុយ​ក្រែ​ន​ក្នុងការ​អំពាវនាវ​ឱ្យមាន​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​រយៈពេល ១២០​ថ្ងៃ

2023/03/17 08:54:06 pm        316

​UN៖ អង្គការសហប្រជាជាតិបាន​គាំទ្រ​ប្រទេស​ទួរគី ​និង​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុងការ​អំពាវនាវ​ឱ្យមាន​កិច្ចព្រមព្រៀង​រយៈពេល ១២០ថ្ងៃ ដែល​អនុញ្ញាតឱ្យ​មានកា​រ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ប្រកបដោយ​សុវត្ថិភាព ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹង​បន្ត​កិច្ចព្រមព្រៀង​នេះ​ត្រឹមតែ ៦០ថ្ងៃ​ប៉ុណ្ណោះ​។

កិច្ចព្រមព្រៀង​ចុងក្រោយ ​នឹងត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែមីនា​នេះ​។ កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នត្រូវបាន​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី​ក្នុង​ខែកក្កដា ហើយ​បាន​បន្ត​ថ្មី​ក្នុង​ខែវិច្ឆិកាដើម្បី​ប្រយុទ្ធប្រឆាំង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។ អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចព្រមព្រៀង​នេះ​គឺធ្វើឡើង​ជា​សាធារណៈ វា​ជា​ឯកសារ​បើកចំហ ហើយ​វា​រំពឹងថា​នឹងមាន​ការផ្លាស់ប្តូរ​ឈានទៅរក​កិច្ចព្រមព្រៀង​រយៈពេល ១២០ថ្ងៃ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ីលោកស្រី Maria Zakharova បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចព្រមព្រៀង​កំពុង​ត្រូវបាន​បន្ត​សម្រាប់​រយៈពេល​តែ ៦០ថ្ងៃ នៅពេល​លោកស្រី​ត្រូវបាន​សួរ​ឱ្យធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការលើកឡើង​របស់លោក Dujarric ។

ខណៈ​រុស្ស៊ី​ពុំបាន​និយាយ​ជាក់លាក់​ពី​មូលហេតុ​ ដែល​ខ្លួន​ចង់បាន​ការបន្ថែម​ពេល​ត្រឹមតែ​រយៈពេល ៦០ថ្ងៃ រុស្ស៊ី​បាន​ត្អូញត្អែរថា ​ការនាំចេញ​ស្បៀងអាហារ និង​ជី​របស់ខ្លួន​កំពុង​ត្រូវបាន​រារាំង​ដោយ​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​។ ប្រទេស​មហាអំណាច​លោកខាងលិចបានដាក់​គំនាប​រុស្ស៊ី​ដោយ​ការដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ ជុំវិញ​ការវាយលុក​លើ​អ៊ុយ​ក្រែ​ន​។ ខណៈ​ការនាំចេញ​ស្បៀងអាហារ និង​ជី​របស់ខ្លួន​មិន​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម ទីក្រុង​មូ​ស្គូ​និយាយថា ការ​រឹតបន្តឹង​លើ​ការទូទាត់ ការដឹកជញ្ជូន និង​ឧស្សាហកម្ម​ធានារ៉ាប់រងគឺជា​ឧបសគ្គ​ចំពោះ​ការដឹកជញ្ជូន​។ យោងតាម​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា រហូតមកដល់​ពេលនេះ​អ៊ុយ​ក្រែ​ន​បាន​នាំចេញ​ពោត និង​ស្រូវ​សាលី​ជា​ចម្បង​ជិត ២៥លាន​តោន​ក្រោម​កិច្ចព្រមព្រៀង​ ហើយគោលដៅ​ចម្បង​សម្រាប់​ការនាំចេញ​គឺ​ទៅកាន់​ប្រទេស​ចិន អ៊ីតាលី អេ​ស្ប៉ា​ញ ទួរ​គី និង​ហូ​ឡង់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm