វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានចុះឈ្មោះរួចរាល់សម្រាប់ការប្រកួតកម្មវិធី Monte Carlo Masters នៅខែក្រោយនេះបន្ទាប់ពីសម្រាកមួយរយៈដោយសាររបួស។
កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានដកខ្លួនមិនចូលរួមការប្រកួតព្រឹត្តិការណ៍វាយកូនបាល់នៅក្នុងក្របខណ្ឌ Masters 1000 នៅ Indian Wells និង Miami ការប្រកួតដ៏សំខាន់មួយដែលរាប់ពិន្ទុចូលក្នុងចំណាត់ថ្នាក់ពិភពលោក ATP World Ranking ក្នុងខែមីនានេះ។ Rafael Nadal បានអវត្តមានពីការប្រកួតតាំងពីចាញ់ត្រឹមជុំទី២ នៅ Australian Open កាលពីខែមករា។ ម្ចាស់ជើងឯក Grand Slam ២២លើករូបនេះត្រូវបានគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដោយសារបញ្ហាត្រគាកនៅពេលចាញ់ Mackenzie McDonald នៅពេលនោះ។ Monte Carlo Masters ជាការប្រកួតនៅលើទីលានដីក្រហម ខណៈ Rafael Nadal ធ្លាប់ឈ្នះជើងឯកនៅទីនោះ ១១លើក៕
អត្ថបទ៖នាង សុភាវុធ