ការ​អង្វរ​របស់​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថានឲ្យផ្អាក​ដីកាចាប់ខ្លួន​ត្រូវបាន​ច្រានចោល​

2023/03/17 10:06:50 pm        52

​ប៉ា​គី​ស្ថាន៖ តុលាការ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ច្រានចោល​ការ​សុំ​អង្វរ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Imran Khan សុំ​ឲ្យ​ផ្អាក​ដីកាចាប់ខ្លួន​ដែល​ត្រូវ​បានចេញ​ដើម្បី​ចាប់ខ្លួន​លោក ដោយ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រឈម​មុខគ្នា​ជាថ្មី ​រវាង​ក្រុម​អ្នកគាំទ្រ​របស់​លោក​ជាមួយ​កងកម្លាំង​សន្តិសុខ​។ ​

​កាលពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ក្រុម​អ្នកគាំទ្រ​របស់​លោក Imran Khan រាប់​រយ​នាក់​ប្រដាប់​ដោយ​ដំបង​ឈើ និង​ដែក និង​ចម្ពាម​កៅស៊ូ​បាន​ហ៊ុមព័ទ្ធ​លំនៅឋាន​របស់​លោក​ក្នុង​ទីក្រុង Lahore និង​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​សន្តិសុខ​ដែល​ប៉ុនប៉ង​ចូល​ចាប់​ខ្លួន​លោក Khan​។ ការ​បដិសេធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះ​បំណង​របស់​លោក Khan សុំឱ្យ​ផ្អាក​ដីកា​ចាប់​ខ្លួន​បាន​ធ្វើឡើង ​បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​បាន​បញ្ជា​ឱ្យ​នគរបាល​ផ្អាក​ប្រតិបត្តិការ ​ចាប់ខ្លួន​អតីត​កីឡាករ​វាយ​កូន​បាល់​រូប​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ ដោយ​នាំមក​នូវ​ភាព​ស្ងប់ស្ងាត់​បណ្តោះអាសន្ន​ក្នុង​ការ​ប្រឈមមុខ​រវាង​ក្រុម​អ្នកតវ៉ា និង​នគរបាល​។​ ដីកាចាប់ខ្លួន​ត្រូវ​បាន​ចេញ​ដោយ​តុលាការ​ក្នុង​ទីក្រុង Islamabad ខណៈ​លោក Imran Khan ខកខាន​មិនបាន​បង្ហាញ​ខ្លួន​ចំពោះ​បទ​ចោទ​ប្រកាន់​ថា ​លោក​បាន​លក់​អំណោយ​រដ្ឋ​ដោយ​ខុស​ច្បាប់ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​លោក​ដោយ​ឥស្សរជន​បរទេស នៅ​ពេល​លោក​ស្ថិត​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ប៉ុន្តែ​លោក Khan បាន​បដិសេធ​ការចោទប្រកាន់​នេះ​។

គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រទេស​ប៉ា​គី​ស្ថាន​បាន​រក​ឃើញ​ថា ​លោក​មាន​កំហុស ហើយ​បាន​រារាំង​លោក Khan មិន​ឲ្យ​កាន់​តំណែង​ជា​សាធារណៈ​សម្រាប់​អាណត្តិ​សភា​។ លោក Khan មាន​អាយុ ៧០ឆ្នាំ​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ទីក្រុង Islamabad ដើម្បី​ឲ្យ​ព្យួរ​ដីកា​នេះ​ ដោយ​ដាក់​សំណើ​ថា​ លោក​នឹង​បង្ហាញខ្លួន​ដោយ​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​សៅរ៍​។​ ប៉ុន្តែ​តុលាការ​បាន​និយាយ​ថា ការ​ធ្វើ​បែបនេះ​មិន​គ្រប់គ្រាន់​នោះ​ទេ ដោយសារ​ការប្រព្រឹត្ត​កន្លងមក​របស់​លោក Khan​។ សេចក្តី​បង្គាប់​របស់​តុលាការ​ទីក្រុង Islamabad បាន​និយាយ​ថា វា​ត្រូវ​បាន​សន្និដ្ឋាន​ថា ​ពាក្យ​ស្នើ​សុំ​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ការពិត ដែល​ត្រូវ​បាន​បដិសេធ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm