និស្សិតជាង២០០នាក់ នឹងចុះជួយកសិករផលិតស្រូវឲ្យស្របតាមស្ដង់ដារ នៅចុងខែនេះ

2023/03/17 10:19:12 pm        550

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបញ្ជូននិស្សិតជំនាញកសិកម្ម ប្រមាណជាង ២០០នាក់ ទៅតាមសហគមន៍ ដើម្បីជួយផ្សព្វផ្សាយ រួមទាំងចែករំលែកចំណេះដឹង ទៅ​ដល់កសិករក្នុងការផលិតស្រូវ ​ឲ្យស្របតាមស្ដង់ដារ ​និងមានតម្លៃខ្ពស់ និងការទុកដាក់ពូជ​ស្រូវឲ្យបានល្អ ។

ក្នុងពេលសំណេះសំណាល ឬណែនាំបន្ថែមដល់និស្សិតស្ម័គ្រចិត្ត ត្រូវចុះទៅតាមមូលដ្ឋាន នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាសាលាភូមិន្ទកសិកម្មចម្ការដូង ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការងារសំខាន់ ដែល​ក្រុមនិស្សិតចុះទៅនេះ​ គឺគាំទ្រដល់កសិករផលិតពូជស្រូវ ឲ្យស្របទៅនឹងតម្រូវការទីផ្សារ និង​កសិករផលិតពូជ​ស្រូវផ្សារភ្ជាប់នឹងទីផ្សារ ឬរោងម៉ាស៊ី ​ក៏ដូចជាផ្ដល់ឱកាសដល់ពួកគេបាន​ហាត់ការងារ​ ដើម្បីទទួល​បាន​បទ​ពិសោធន៍​ពាក់ព័ន្ធនឹងពូជ ​និង​សង្វាក់ផលិតកម្មស្រូវអង្ករនេះ ។

ឯកឧត្តម បានបន្តថា សម្រាប់និស្សិតទាំងអស់នេះ ​មុននឹងចុះទៅតាមមូលដ្ឋាន ពួកគេ ត្រូវបាន​ណែនាំ​បន្ថែមពីមន្ត្រីជំនាញ ​នៃក្រសួងកសិកម្ម ​ឲ្យស្គាល់ពីពូជស្រូវ ហើយសម្រាប់អ្នកដែល​ត្រូវ​ជ្រើសរើស សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ ​ហើយក្រសួងក៏បានត្រៀមរួចរាល់ នូវសហគមន៍​ដែល​ពួកគេត្រូវចុះទៅ ដោយការងារនេះ នឹងត្រូវអនុវត្តនៅចុងខែមីនានេះ ។

សម្រាប់និស្សិតស្ម័គ្រចិត្ត លើកឡើងថា ​ពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការចុះទៅ​ជួយ​កសិករ ក្នុងនោះមានចំណេះដឹង ​កម្លាំងកាយចិត្ត ការទំនាក់ទំនងជាមួយកសិករ ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់បានទទួលចំណេះដឹងបន្ថែម ​ពាក់ព័ន្ធនឹងការផលិតស្រូវ ​មានទាំងការប្រើប្រាស់ពូជ និង​ការប្រើប្រាស់ជីជាដើម​ ធ្វើយ៉ាងណាឲ្យស្របតាមស្ដង់ដារ និងទទួលបានទិន្នផលខ្ពស់ ។

គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ការផលិតស្រូវ និងដំណាំកសិកម្មផ្សេងៗ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក៏បានណែនាំដល់ក្រសួងកសិកម្ម ​ត្រូវរៀបចំឲ្យមានមន្ត្រីកសិកម្ម ប្រចាំ​នៅតាមឃុំសង្កាត់ ​ដើម្បីជួយដោះស្រាយ និងណែនាំបន្ថែមដល់កសិករ លើការធ្វើកសិករ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm