ជប៉ុន​ផ្តល់​ថវិកា ១៤៥,៦៩២ដុល្លារ​អាមេរិក ​សម្រាប់​ការសាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ដល់​កម្ពុជា

2023/03/18 02:02:40 am        822

ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ថវិកា​ចំនួន ១៤៥,៦៩២ដុល្លារ​អាមេរិក ដល់​ស្ថាប័ន​ទទួល​ជំនួយ​មួយ ក្រោម​គ្រោងការណ៍ ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយឥតសំណង​គូ​សាណូ​ណិ​) ។ កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា​នៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា និង អ្នកតំណាង​ស្ថាប័ន​ទទួល​ជំនួយ ដើម្បី​អនុវត្ត​គម្រោង​ខាងក្រោម​៖ គម្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ក្នុងស្រុក​បាទី ខេត្តតាកែវ​ (​ថវិកា​ចំនួន ១៤៥,៦៩២ ដុល្លារ​អាមេរិក​)ស្ថាប័ន​ទទួល​ជំនួយ​៖ មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តតាកែវ។​

​ក្នុង​គម្រោង​នេះ មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​មួយ​នឹង​ត្រូវបាន​សាងសង់​នៅ​សាលារៀន​រដ្ឋ​មួយ​ក្នុងស្រុក​បាទី ខេត្តតាកែវ​។ ទោះបីជា​មានការ​កើនឡើង​នូវ​តម្រូវការ​នយោជិត​ដែលមាន​ចំណេះដឹង​បច្ចេកវិទ្យា​ព័ត៌មាន ​និង​គមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​យុវជន​ជាច្រើន​នៅក្នុង​សហគមន៍​ជនបទ​មិន​ទទួលបាន​ឱកាស​ច្រើន​ ដើម្បី​សិក្សា​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​នោះទេ ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មវិធីសិក្សា​បច្ចេក​វិទ្យា​ព័ត៌មាន​និង​គមនាគមន៍​។

ជា​លទ្ធផល ជំនាញ​និង​ចំណេះដឹង​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ដែលមាន​កម្រិត​ទាប​របស់​ពួកគេ ក្លាយជា​ឧបសគ្គ​មួយផ្នែក​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ​។ គម្រោង​នេះ ​មាន​គោលបំណង​កែលម្អ​ស្ថានភាព​នេះ ហើយ​យើង​រំពឹងថា​ គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ ៨,០០០​នាក់ ក៏ដូចជា​សិស្ស​ប្រមាណ ១,០០០​នាក់ នៅក្នុង​តំបន់​នេះ តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​ប​ច្ចេក​វិទ្យា​សហគមន៍​ដំបូង​គេ​បង្អស់ ដែល​នឹង​ផ្តល់ឱកាស​កាន់តែច្រើន​ក្នុង​ការសិក្សា​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល​។​

ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ នៅ​កម្រិត​មូលដ្ឋាន​។

ជំនួយឥតសំណង​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ និង​/​ឬ ភាព​អកុសល​នានា ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​អាយុជីវិត ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ ក៏ដូចជា​ជួយ​ជំរុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​។

ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា ជាង​៦៦​លាន​ដុល្លារ​អាមេរិក ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន ៧០៧​គម្រោង នៅ​ទូទាំងប្រទេស​កម្ពុជា​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm