
អន្ដរជាតិ៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសជំនួយមនុស្សធម៌ថ្មី ១៥០លានដុល្លារសម្រាប់តំបន់ Sahel របស់អាហ្វ្រិក ដោយលោកបញ្ជាក់ថា វានឹងផ្តល់ការគាំទ្រផ្នែកសង្រ្គោះជីវិតដល់ជនភៀសខ្លួន និងពលរដ្ឋផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារសង្រ្គាម និងអសន្តិសុខស្បៀង។ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនីហ៊្សេ លោក Blinken និយាយថា ជំនួយនេះនឹងលើកឡើងពីតម្រូវការនៅប្រទេសនីហ៊្សេ ប៊ូគីណាហ្វាសូ ឆាដ ម៉ាលី និង ម៉ូរីតានី។ លោកបន្តថា កញ្ចប់ជំនួយនេះដែរ នឹងរួមបញ្ចូលទាំងមូលនិធិគាំទ្រជនភៀសខ្លួន Sahel នៅលីប៊ី និងនីហ៊្សេ៕