ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកលឿនជ្រុលបុកទាំងកំរោល បណ្តាលអោយស្លាប់ទាំងព្រឹក

2023/03/18 03:30:00 pm        1.0 K

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតទាំងព្រឹកព្រលឹម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណ:ដែលរូបនាងជិះម៉ូតូធ្វើដំណើរឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តព្រូសមួយគ្រឿងទៀត បើកលឿនជ្រុលបង្កូតទៅបុកចំពាក់ពាក់កណ្តាលម៉ូតូ បណ្តាលអោយខ្ទាតទាំងមនុស្ស និងម៉ូតូជាច្រើនម៉ែត្រ ហើយរថយន្តបង្កក៏រេចង្កូតបន្តទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយគៀកជាប់គ្នាមិនអាចបន្តដំណើរទៅមុខទៀតបាន។

ដែលហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ។

ជនរងគ្រោះមានឈ្មោះ ធូ សុធារី​ ភេទស្រីអាយុ ៥៣ឆ្នាំ មុខរបរអាជីវករលក់នំគួឆាយនៅផ្សារអូឡាំពិក មានទីលំនៅក្បែរកន្លែងកើតហេតុ។ បច្ចុប្បន្នស្ត្រីខាងលើ មានកូនប្រុសស្រីចំនួន ០៣នាក់ និងជាស្ត្រីមេម៉ាយផងដែរ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ ស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៊ីមសេ ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ជិះធ្វើដំណើរតែម្នាក់ឯង ដោយចេញពីផ្លូវប៉េតុងផ្សារក្រមួនចាក់អង្រែ ហើយបើកឆ្លងកាត់ផ្លូវជាតិលេខ២ បំណងឡើងសំដៅទៅស្ពានអាកាសក្បាលថ្នល់។

ខណ:កំពុងឆ្លងផ្លូវនោះស្រាប់តែមានរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-3203 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២ (ពីស្ពានអាកាសចូលទៅតាខ្មៅ) ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលម៉ូតូរបស់ជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលអោយទាំងម៉ូតូនឹងមនុស្ស ត្រូវប៉ើងខ្ទាតជាច្រើនម៉ែត្រ ហើយស្ត្រីជាម្ចាស់ម៉ូតូត្រូវបោកផ្ទប់ខ្លួននឹងដងផ្លូវស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង។

ចំណែកឯរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវបន្តទៀត បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរមិនអាចបន្តដំណើរទៅមុខទៀតបាននោះឡើយ។ភ្លាមៗនោះ បុរសជាអ្នកបើករថយន្តបង្ក ក៏បានបើកទ្វាររថយន្តចេញទៅក្រៅ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែងអូសយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ដោយឡែកសពស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ចធ្វើការព្យាយាមទាក់ទងបន្តទៅកាន់ក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm