
អន្ដរជាតិ: តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ តុលាការ បានចោទប្រកាន់ថាលោកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ហើយបានផ្តោតការអះអាងរបស់ខ្លួនលើការនិរទេសកុមារដោយខុសច្បាប់ពីអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
តុលារការនិយាយថាឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលរុស្ស៊ីចាប់ផ្តើមការវាយលុកពេញលេញរបស់ខ្លួន។ ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់នេះ ហើយបានចាត់ទុកដីកានេះថាជាការប្រមាថ។
