កម្លាំងអាជ្ញាធរខណ្ឌ ៧មករា បានធ្វើការឃាត់រ៉ុម៉កកង់បី ចំនួន ១៨គ្រឿង បំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស

2023/03/18 06:56:46 pm        672

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានដាក់ផែនការជូនកម្លាំងជំនាញនគរបាលចរាចរណ៍ក៏ដូចជាកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសធ្វើឲ្យចាំង ដល់អ្នកបើកបរបញ្ច្រាសទិស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ កម្លាំងអាជ្ញាធរខណ្ឌ ៧មករា បានឃាត់រ៉ុម៉កកង់បី ចំនួន១៨គ្រឿង ដែលបានបំពាក់ភ្លើង​បំភ្លឺខុសបច្ចេកទេស បំពងស៊ី​ផ្លេសំឡេង​លឺ​ខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពង​សម្លេង (ស៊ីមាំង​ប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។

ម្ចាស់រម៉កកង់បី (passapp) ដែលលេងខុសលក្ខណៈបច្ចេកទេសបានលើកឡើងថាកន្លងមកពួកគាត់តុបតែងលេងដោយសារតែការស្រឡាញ់ និងលេងតាមគ្នា ដោយពុំដឹងថាការតុបតែងលេងនេះខុសច្បាប់នោះឡើយ។

ក្រោយមានការអប់រំណែនាំពីសំណាក់អាជ្ញាធរពួកគាត់បានសន្យាថាឈប់តុបតែងខុសពីលក្ខណៈបច្ចេកទេស និងជួយផ្សព្វផ្សាយប្រាប់គ្នាបន្ត ឲ្យឈប់លេងខុសលក្ខណៈបច្ចេកទេសបែបនេះទៀត។

លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានឲ្យដឹងថា ក្រោយទទួលបទបញ្ជារបស់ឯកឧត្តមស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានធ្វើការឃាត់រម៉កកង់បីបានចំនួន ១៨ គ្រឿង ដែលមានលក្ខណៈខុសបច្ចេកទេស ដើម្បីយកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាន ដោយពុំមានការផាកពិន័យនោះទេដោយធ្វើកិច្ចសន្យានឹងធ្វើការអប់រំណែនាំព្រោះនេះជាលើកទីមួយ។ ក្នុងករណីមិនរាងចាលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ម្ដងទៀតនឹងធ្វើការផាកវិន័យតាមនីតិវិធីច្បាប់។

ក្រោយធ្វើការឃាត់បានរ៉ុម៉កកង់បី (passapp) បានចំនួន ១៨គ្រឿង កម្លាំងនគរបាលបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បីធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យា រួចឲ្យធ្វើការបកនិងដោះអ្វីដែលខុសបច្ចេកទេសចេញទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍
2026/09/04 07:51:45 pm        1
ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
2026/09/04 07:12:01 pm        1
ឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
2026/09/04 06:27:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍

2026/09/04 07:51:45 pm
​ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
2026/09/04 07:12:01 pm
​វិធានការបែងចែកទឹកចាប់ផ្តើមនៅតំបន់ Medellin របស់កូឡុំប៊ី ខណៈកើតមានផលប៉ះពាល់ពីបាតុភូតអែល នីញ៉ូ
2026/09/04 06:58:12 pm
​ជប៉ុនបញ្ជូនជំនួយ និងក្រុមអ្នកជំនាញទៅកាន់ប្រទេសនេប៉ាល់ ដើម្បីជួយកំណត់អត្តសញ្ញាណជនរងគ្រោះ
2026/09/04 06:55:28 pm
​ក្រុមបរិស្ថានម៉ាឡេស៊ី អំពាវនាវឲ្យមានការទទួលខុសត្រូវចំពោះផ្សែងអ័ព្ទឆ្លងព្រំដែនពីឥណ្ឌូនេស៊ី
2026/09/04 06:53:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm