អ្នកទិញផ្ទះល្វែងបុរី VIP ប្រមាណជា ៣០០នាក់ ផ្ទុះការតវ៉ាបិទផ្លូវជាថ្មី ដោយសារម្ចាស់បុរីមិនចេញប្លង់កម្មសិទ្ធិ

2023/03/19 10:29:33 am        278

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលទិញផ្ទះល្វែងនៅក្នុងបុរី VIP ផ្លូវ២១៧ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ប្រមាណជា ៣០០នាក់ បានផ្ទុះការតវ៉ាបិទផ្លូវជាថ្មី ដោយសារតែម្ចាស់បុរី មិនព្រមចេញប្លង់កម្មសិទ្ធិជូនពួកគាត់ប្រើប្រាស់តាមតម្រូវការ ។

ជុំវិញការតវ៉ាបិទផ្លូវខាងលើនេះដែរ បានធ្វើអោយលំហូរចរាចរណ៍ មិនអាចធ្វើដំណើរបាននោះឡើយ ដោយសារផ្លូវត្រូវបានឈរបិទទាំងស្រុង ហើយបងប្អូនពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ដល់ចំណុចខាងលើ គឺត្រូវធ្វើដំណើរត្រឡប់ក្រោយវិញ។ 

ទន្ទឹមនឹងនោះ កងកម្លាំងសមត្ថកិច្ចអាជ្ញាធរសាធារណៈរាប់សិបនាក់ ក៏បានឈរត្រៀមនៅជុំវិញតំបន់នោះផងដែរ ដោយមិនទាន់មានដំណោះស្រាយចរចាណាមួយ ជាមួយបងប្អូនអ្នកតវ៉ា ដើម្បីអោយបើកផ្លូវ វិញនៅឡើយនោះទេ ។ 

គួរបញ្ជាក់ថា ការតវ៉ាបិទផ្លូវនេះ គឺធ្វើឡើងជាច្រើនលើកច្រើនសារហើយកន្លងទៅ ដើម្បីទារទាមអោយអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ ។ តាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងនៅក្នុង បុរី VIP ខាងលើ បានអោយដឹងថា ពួកគាត់ជួបបញ្ហានេះយូរដែរហើយ កន្លងទៅក៏មានអាជ្ញាធរខណ្ឌដង្កោបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយ ប៉ុន្តែរហូតពេលនេះនៅតែមិនទាន់មានដំណោះស្រាយ ទើបពួកគាត់លើកគ្នាផ្ទុះការតវ៉ាបិទផ្លូវបែបនេះជាបន្តបន្ទាប់ ដើម្បីសូមអោយអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជា សាលារាជធានីភ្នំពេញ ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយអោយបានលឿន ៕ តារាវុទ្ធី & លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា»
2025/01/27 09:28:53 pm        1
អភិបាលរាជធានីណែនាំអាជ្ញាធរខណ្ឌ សង្កាត់ ចេញត្រួតពិនិត្យ និងហាមមិនឱ្យដុតផាវជាដាច់ខាតក្នុងថ្ងៃចូលឆ្នាំចិន
2025/01/27 06:11:43 pm        1
ស្ថាប័នជំនាញ៖ កម្ពុជាចាប់ផ្ដើមមានខ្យល់ស្អាតឡើងវិញហើយ ក្រោយរងការបំពុលប៉ុន្មានថ្ងៃមកនេះ
2025/01/27 06:08:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា»

2025/01/27 09:28:53 pm
​នាវិកអង់គ្លេស បាត់ខ្លួននៅសមុទ្រ ខណៈព្យុះដ៏ខ្លាំង បានបក់បោកនៅភាគខាងលិចបារាំង
2025/01/27 08:03:33 pm
​ទាហាននីហ្សេរីយ៉ាយ៉ាងតិច ២២នាក់ ត្រូវបានសម្លាប់ ខណៈក្រុមបះបោរទប់ទល់ការវាយលុករបស់យោធា
2025/01/27 07:58:33 pm
​មេដឹកនាំកោះតៃវ៉ាន់ អំពាវនាវឲ្យសុខដុមនឹងគ្នា អំឡុងមានការប្រឈមមុខ ជុំវិញការបន្ថយថវិកា
2025/01/27 07:34:18 pm
​ក្មេង ២នាក់ ស្លាប់ និងមនុស្ស ១៧នាក់ ត្រូវបានសង្រ្គោះ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រមេឌីទែរ៉ាណេ
2025/01/27 07:13:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/24 11:31:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/26 08:04:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/27 06:10:54 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am