ស្អែកនេះ គ.ជ.ប ដំណើរការប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅទូទាំងប្រទេស

2023/03/19 06:00:25 pm        863

រតនគិរី៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ តាមបណ្តាគណៈកម្មការរៀបចំការបោះឆ្នោតទាំង ២៥ រាជធានី-ខេត្ត នឹងចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរបស់ខ្លួន ដើម្បីបម្រើដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧។ 

ជារៀងរាល់ដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការចាត់ចែងស្របតាមច្បាប់ គ.ជ.ប បានជ្រើសរើសគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ហើយជាក់ស្ដែងនៅថ្ងៃទី១៩ ខែមីនានេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានរៀបចំមណ្ឌលប្រលងនៅសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លង់ ក្នុងក្រុងបានលុង ដើម្បីជ្រើសរើសមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ 

លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឲ្យដឹងថា ដើម្បីអនុវត្តតាមប្រតិទិន និងការរៀបចំនៃដំណើរការឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត នឹងធ្វើការប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋាន ដូចជា មន្រ្តីបច្ចេកទេស និងមន្រ្តីគណនេយ្យករជាដើម។ 

លោក ប៉ែន ឈុនឌី បញ្ជាក់ថា ក្នុងដំណាក់កាលប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោត មិនត្រឹមមានតែការប្រលងដោយវិញ្ញាសារប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្លងកាត់ការសម្ភាសន៍ដោយផ្ទាល់ជាមួយគណៈកម្មការប្រឡង ដើម្បីធានាអំពីសមត្ថភាពរបស់មន្រ្តីគ្រប់រូប។ 

លោក ប៉ែន ឈុនឌី បញ្ជាក់ទៀតថា ការជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត នឹងរៀបចំប្រកបទៅដោយភាពត្រឹមត្រូវ និងតម្លាភាព។ 

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ គ.ជ.ប រៀបចំការជ្រើសរើសមន្រ្តីជិត ១៥ម៉ឺននាក់ ដែលជាតម្រូវការចំពោះមុខ ដើម្បីធានាដល់ដំណើរទាំងមូលនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ក៏ដូចជាការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសជាង ២ម៉ឺនការិយាល័យផងដែរ។ 

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីចំនួនជាង៩លាន៧សែននាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm