លោកប្រធានាធិបតីចិន Xi Jinping នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទស្អែកនេះ ក្នុងក្ដីរំពឹងថានឹងទម្លាយភាពទាល់ច្រកលើសង្រ្គាមអ៊ុយក្រែន ខណៈដែលប្រទេសចិនព្យាយាមប្រកាន់ជំហរក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាព។
ក្រោយលោកត្រូវបានជ្រើសរើសឲ្យបន្តតំណែងអាណត្តិទី៣ ថ្មីៗនេះ លោក Xi កំពុងជំរុញតួនាទីកាន់តែខ្លាំងថែមទៀតសម្រាប់ប្រទេសចិននៅលើឆាកអន្តរជាតិ និងជាប្រទេសសំខាន់ដែលជួយសម្របសម្រួលទំនាក់ទំនងគួរឲ្យភ្ញាក់ផ្អើលរវាងគូប្រជែងនៅតំបន់មជ្ឈិមបូព៌ាគឺ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត។

