អំណោយលោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ផ្តល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

2021/04/29 05:16:26 pm        211

ភ្នំពេញ៖ អំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា និង​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា មាន​គ្រឿងឧបភោគបរិភោគ និង​ថ្នាំពេទ្យ និង​សម្ភារ​វេជ្ជសាស្រ្ត​ផ្សេង​ទៀត ត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់​ផ្គត់​ផ្គង់​ដល់​តម្រូវការប្រើប្រាស់ក្នុងពេល​ដែលភូមិសាស្ត្រ​នានា​របស់​រាជធានីភ្នំពេញត្រូវបានបិទខ្ទប់។

ក្រុមការងាររួមមាន ឯកឧត្តម វ៉ាន់ ឆារស៍ ឯកឧត្តម សៅ ភិរុណ និងលោក​​ ជិន ប៊ុនធឿន បាននាំយកទៅប្រគល់​ដោយ ផ្ទាល់ជូនដល់​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅទីបញ្ជាការដ្ឋាន នារសៀលថ្ងៃទី២៩ មេសានេះ។

ក្នុងនាមលោកជំទាវ ហ៊ុន ម៉ាណា ឯកឧត្តម វ៉ាន់ ឆារស៍ បានពាំនាំនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះ​កិច្ចខិតខំ ប្រឹង​ប្រែងរបស់កងកម្លាំងទាំង​អស់ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះ ស្ថិតក្នុងកាលៈទេសៈលំបាក ខណៈដែលជំងឺ​កូវីដកំពុង​រីករាលដាល ហើយទោះស្ថិត​ក្រោមអាកាសធាតុក្តៅ ភ្លៀង ខ្យល់​យ៉ាង​ណាក៏ដោយ។

ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់ចំពោះកងកម្លាំង ដែលកំពុងបំពេញការងារយ៉ាងសកម្មឆ្លើយតបចំពោះ ចំណាត់ការរបស់​រាជរដ្ឋាភិបាល​​​សំដៅការពារសុខមាលភាពប្រជាពលរដ្ឋក្នុងពេលដែលរាជធានីភ្នំពេញកំពុងបិទខ្ទប់នេះ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានចាត់ចែងរៀបចំអំណោយទាំងអស់នេះភ្លាមៗ ដើម្បីចូលរួមចំណែក ជួយសម្រាលការលំបាក​ក្នុងគ្រាដែលយើងទាំងអស់​គ្នាកំពុងជួបប្រទះ​ដោយជំងឺកូវវីដ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរចំពោះទឹកចិត្តរបស់លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដោយឯកឧត្តម មានប្រសាសន៍ថា អំណោយ​ជាគ្រឿងឧបភោគបរិភោបចំនួនដ៏ច្រើននេះ ពិតជាបានឆ្លើយតប យ៉ាងទាន់ពេលវេលានូវអ្វី ដែលជាតម្រូវការ និងជាការលើក​ទឹកចិត្ត​ដ៏សំខាន់ដល់កងកម្លាំងទាំងអស់។

ជាមួយនេះ ក្រៅពីការចាត់ចែងចំពោះកងម្លាំងអាវុធហត្ថតាមគោលដៅ ឯកឧត្តមមេបញ្ជាការ​ក៏នឹងចាត់ចែងជួយបន្តទៅ​ដល់ការខ្វះខាតជាក់​ស្តែង របស់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរនូវគ្រឿងឧបភោគបរិភោគទាំងនេះ។

អំណោយដែល​ប្រគល់ជូននាពេលនេះរួមមាន៖

អង្ករ ២០តោន , ត្រីខ ១០០០យួរ , មី ៥០កេសធំ , ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ៥០០កេស , ប៊ីចេង ៧៥គ.ក

អំបិល ៧៥គ.ក , ទឹកត្រី ទឹកស៊ីអ៊ីវ សរុប៦០យួរ , ទឹកបរិសុទ្ធ ARUNA ចំនួន ៥០០កេស , ម៉ាស ចំនួន ៥កេសធំ

របាំងមុខ (Face Shield) ចំនួន ២០០ , ថ្នាំពេទ្យ ចំនួន ៥កេសធំ ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm