សារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរគួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Mariupol ជាដំណើរលើកដំបូងរបស់មេដឹកនាំវិមានក្រឹមឡាំងទៅកាន់ដែនដីរបស់អ៊ុយក្រែនដែលរុស្ស៊ី បានគ្រប់គ្រង ចាប់តាំងពីសង្រ្គាមចាប់ផ្ដើម។
