នគរបាលប្រទេសបារាំង បានដាក់បម្រាមលើការជួបជុំទាំងអស់នៅទីតាំងតវ៉ាប្រឈមខ្ពស់ចំនួន២កន្លែង នៅទល់មុខរដ្ឋសភា ក្នុងទីក្រុងប៉ារីស ដោយលើកឡើងពីបញ្ហាប្រឈមធ្ងន់ធ្ងរ នៃការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
បម្រាមនេះធ្វើឡើងបន្ទាប់ពីការតវ៉ាជាសាធារណៈដ៏ខ្លាំងរយៈពេល ២យប់ប្រឆាំងសេចក្តីសម្រេចដែលពុំមានការគាំទ្រលើសលប់ របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីធ្វើកំណែទម្រង់សោធននិវត្តន៍ដោយគ្មានការអនុម័តពីសភា។