នគរបាលបាននិយាយថា រថយន្តក្រុងល្បឿនលឿនផ្ទុកមនុស្សជាង ៤០នាក់មួយគ្រឿង បានបើកបររេចង្កូតធ្លាក់ចេញពីផ្លូវល្បឿនលឿនមួយនៅកណ្តាលប្រទេសបង់ក្លាដែស ហើយបានធ្លាក់ចូលទៅក្នុងប្រឡាយមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ និងរាប់សិបនាក់រងរបួសនៅថ្ងៃអាទិត្យនេះ។ ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ខណៈអ្នកដំណើរជាច្រើននាក់ទៀតរងរបួសធ្ងន់។
