ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧)

2023/03/20 04:04:55 pm        660

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន៖ «យើងមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបយើងធ្វើការកែទម្រង់នោះទេ»។ សម្ដេចបញ្ជាក់ថា ក្នុងពេលសម្ដេចតេជោធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់ជាមួយគ្នាផងដែរ នៅក្នុងនោះគឺទីមួយកំណែទម្រង់ នយោបាយ និងទីពីរកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចសព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្ទៃក្នុងមិនយល់គឺជាគ្រោះថ្នាក់ធំណាស់នៅក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសលើការធ្វើកំណែទម្រង់នយោបាយរបស់ប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណុចទាក់ទងនឹងការគ្រប់គ្រងសាធារណៈរបស់កម្ពុជា គឺមិនលំបាកដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដែលការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ត្រូវយកជីវិតទៅប្ដូរគ្រប់ពេលទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឥឡូវនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានដល់ ដំណាក់កាលទី៤ (២០២៣-២០២៧) ក្នុងគោលដៅ បង្កើនគណនេយ្យភាពសម្មតិកម្ម ខណៈកម្ពុជាបានដាក់ចេញនូវកំណែទម្រង់នូវដំណាក់កាលទី១ ត្រូវបានអនុវត្តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ផ្ដោតលើគោលដៅផ្ដោតភាព ជឿទុកចិត្តលើថវិកា ក្នុងគោលបង្កើនគនេយ្យភាពហិរញ្ញវត្ថុ កំណែទម្រង់ដំណាក់ទី៣ គឺបង្កើនការផ្សាភ្ជាប់ថវិកាទៅលើគោនយោបាយ និង កំណែទម្រង់ដំណាក់កាលទី៤ គឺបានដាក់ឱ្យ (២០២៣-២០២៧) បង្កើនគណនេយ្យភាពសម្មតិកម្មនេះឯង។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្នើនឹង ២០ ភាគរយ នៃថវិកាជាតិសរុបនោះទេ។ ផ្ទុយទៅវិញ កាលពី៣០ ឆ្នាំមុន ចំណូលក្នុងស្រុកដែលកម្ពុជាអាចរកបានដោយខ្លួនឯងមានត្រឹម២ ភាគ៣ នៃថវិកាជាតិសរុប តែប៉ុណ្ណោះ មានន័យថា តម្រូវការប្រមាណ ២ ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយធនធានជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំដែលសម្ដេចតេជោបានដាក់ចេញនាពេលកន្លងទៅ គឺ«កែទម្រង់រស់ មិនកែទម្រង់ស្លាប់»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលដល់ យុទ្ធសាស្រ្ដកម្រិតខ្ពស់ ដែលជាគោលដៅចំបងរបស់រាជរដ្ឋាភិបាល គឺជាការប្រែប្រួលជាសារវន្តផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ដអាទិភាពដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្រ្ដីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័ន ឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អភិបាលកិច្ចល្អត្រូវការសមាសភាពសំខាន់ទាំង៤ ដែលជាកម្មវត្ថុនៃការកែទម្រង់ ៣បូក១ ពោលគឺ ទី១ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និង​ស័កសិទ្ធភាព ។ ទី២ ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ។ ទី៣ ការកំណត់បែងជែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និងទី៤ ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm