សម្ដេចតេជោ៖ ផ្ទៃក្នុងមិនយល់គ្នាជាគ្រោះថ្នាក់ធំណាស់ក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ

2023/03/20 05:16:06 pm        324

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អំឡុងពេលធ្វើកំណែទម្រង់ប្រទេសកម្ពុជាដែលចាប់ផ្ដើមពីសូន្យ ចំណុចមួយដែលសម្ដេចបានខិតខំដោះស្រាយ គឺការដោះស្រាយបញ្ហាផ្ទៃក្នុង។

សម្ដេចបញ្ជាក់ថា អំឡុងពេលធ្វើកំណែទម្រង់នេះ បើផ្ទៃក្នុងមិនយល់នោះគឺជាគ្រោះថ្នាក់ធំណាស់នៅក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសការធ្វើកំណែទម្រង់នយោបាយរបស់ប្រទេសជាតិតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី​ប្រកាស​ដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែ​ទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ បានមានប្រសសន៍ថា ទោះបីជាយ៉ាងណាសម្ដេចត្រូវតែធ្វើកំណែទម្រង់ ពីព្រោះ​ប្រទេស​កម្ពុជាមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបធ្វើការកែទម្រង់នោះទេ។ ដូច្នេះក្នុងពេលដែលសម្ដេចធ្វើជានាយករដ្ឋមន្រ្ដីនេះ សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់​ជាមួយគ្នាតែម្ដង ជាពិសេស ការធ្វើកំណែទម្រង់នយោបាយ និងកំណែទម្រង់សេដ្ឋកិច្ចនេះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចសព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណុចទាក់ទងនឹងការគ្រប់គ្រងកិច្ចការ​សាធារណៈរបស់កម្ពុជា គឺមិនលំបាក ដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ។

សម្ដេចថ្លែងថា ការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ត្រូវយក​ជីវិត​ទៅប្ដូរគ្រប់ពេលទាំងអស់ដោយប្រឹងប្រែងធ្វើចាប់តាំងពីថ្នាក់មូលដ្ឋានឡើងទៅដល់ថ្នាក់ជាតិ ក្នុងនោះក៏មានការផ្លាស់ប្ដូរសូម្បីតែរដ្ឋមន្រ្ដីការពារជាតិ និងរដ្ឋមន្រ្ដីការបរទេសផងដែរ៕

អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm