សម្តេច​ប្រធាន CAMSOC៖ “​ដើម្បី​រួមចំណែក​ដល់​ការត្រៀមខ្លួន​បានល្អ ជៀសវាង​ដាច់ខាត​ការ​បង្ក​ជម្លោះ​”

2023/03/20 05:25:46 pm        357

ស៊ីហ្គេម៖ ដើម្បី​រួមចំណែក​ដល់​ការត្រៀមខ្លួន​បានល្អក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ជា​ជំនួយស្មារតី អនុវត្ត​ការងារ​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ បានដាក់​ចេញ​នូវ​គោលការណ៍​ប្រាំមួយ​ចំនុច​។​

​ការដាក់ចេញ​គោល​ការណ៍​ដ៏​មាន​សារៈសំខាន់​ទាំងនេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្រសួងការពារជាតិ​។ ​ក្នុងនោះ​សម្តេច​ពិជ័យ​សេនាបាន​បញ្ជាក់ថា ​ជៀសវាង​ដាច់ខាត​ការបង្កជម្លោះ បង្កើត​បញ្ហា ប្រឌិត​បញ្ហា និង​ឈ្លោះប្រកែក​គ្នា​ធ្វើឱ្យ​អាប់​អ៊ូរ​បរិយាកាស​ការងារ បាត់បង់​ទំនាក់ទំនង​ល្អ និង​ប៉ះពាល់​កិត្តិយស ភាពថ្លៃថ្នូរ ប្រពៃណីជាតិ ដែល​យើងទាំងអស់គ្នា​ទទួល​អាណ​ត្តិ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ទូទាំងប្រទេស​ជាង​ ១៦​លាន​នាក់​។​ ​ខណៈនោះ​សម្តេច​បានបញ្ជាក់​បន្ថែម​ទៀតថា ត្រូវ​ក្តាប់​ព័ត៌មាន និង​យល់ច្បាស់​ពី​កម្មវិធី​នីមួយៗ ទីតាំង​ប្រារព្ធ​ពិធី ដំណើរការ​កម្មវិធី និង​ខ្លឹមសារ​កម្មវិធី​នីមួយៗឱ្យបាន​ជាក់លាក់​ច្បាស់​លាស់ ឧទាហរណ៍​ពិធី​បើក ពិធី​បិទ ថ្ងៃ​ណា​? ទីកន្លែង​ណា​? ម៉ោង​ប៉ុន្មាន​? អ្នកណាខ្លះ​ចូលរួម​? ជាដើម​។​

​ចំនែក​គោលការណ៍​សំខាន់ៗ​ផ្សេងទៀត​ដែល​សម្តេច​ប្រធាន CAMSOC បាន​ដាក់ចេញ​រួមមានត្រូវ​ប្រើ​យន្តការ ទំនាក់​ទំនងជា​ស្មារតី​គ្រួសារ ស៊ី​ហ្គេមគឺ​ការយោគយល់​គ្នា ការ​ឈឺឆ្អាល​​ការងារ​គ្នា និង​ការរួមសាមគ្គីគ្នា​ធ្វើការ​ជា​ក្រុម ដើម្បី​បង្កើត​សុខដុម​នីយកម្ម​ការងា​រឆ្ពោះទៅរក​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ អំពាវនាវ​ឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​នៅទីនេះ​មានការ​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ធនធាន​ផ្ទាល់ខ្លួន​មួយចំនួន​ ដើម្បី​ជាតិ​ផ្តោត​ស្មារតី​អត់ធ្មត់​ព្យាយាម និង​ខិតខំ​បំពេញការងារ​ឱ្យ​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​។ ចំនែក​អ្នក​ស្ម​គ្រ​ចិត្ត​ដែលជា​ចលករ​មិនអាច​ខ្វះ​បានក្នុង​ព្រឹត្តិការណ៍​នេះ​ដែល CAMSOC បានចាត់ទុក​ថា​ជា​កម្លាំង​ការងារ​មុត​ស្រួច ពិសេស និង​សំខាន់ក្នុង​ដំណើរការ​បម្រើសេវា​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គឺជា​អ្នក​ជូរ​មុខ​ក្នុង​ប្រតិបត្តិការ​បដិសណ្ឋារកិច្ច​ភ្ញៀវ​។ សូម​ផ្តល់​ស្នាមញញឹម រួសរាយ​រាក់ទាក់ ក្នុងការ​បដិសណ្ឋារកិច្ចដ៏​កក់ក្តៅ​បំផុត ស័ក្តិ​សមជា​ប្រជាជន​មួយ​មាន​អរិយធម៌​ខ្ពង់ខ្ពស់ រុងរឿង និង​ស៊ី​វិ​ល័យ​ជឿនលឿន ដែល​នឹង​ផ្តល់​គុណ​តម្លៃ​ជាតិ​ដល់​ព្រឹត្តិការណ៍​ពីរ​ឆ្នាំ​ម្តងនេះ​។

​សូម​ជម្រាបជូន​ថា ​នេះ​ជា​លើក​ទី​១ ដែលគ្រប់ភាគី​ពាក់ព័ន្ធនៃ​ព្រឹត្តិ​ប​ត្តិ​ការរៀបចំ​មកជួប​គ្នា ​ក្នុងនោះ​រួមមាន​គណៈកម្មាធិការ​ជាតិ CAMSOC, ក្រុមហ៊ុន​ឧបត្ថម្ភ​គាំទ្រ អ្នក​ស្ម​គ្រ័​ចិត្ត អ្នកបម្រើ​ការ​ជាម​គ្គុ​ទេ្ទ​សក៍ L.O ដើម្បី​ទទួលបាន​ព័ត៌មាន​សំខាន់ៗ ព័ត៌មាន​ជាក់លាក់ និង​ព័ត៌មាន​ផ្លូវការឈានទៅ​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ស៊ី​ហ្គេម​២០៣ ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១៧ ខែឧសភា ខណៈ​ពិធី​បើក​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣​។ ឯ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា​៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm