ស្រុក​សំរោង​បើក​ការប្រកួត​កីឡា​បាល់​ទាល់​មិត្តភាព​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្លូវការ​

2023/03/20 11:10:22 am        91

​បាល់​ទាល់៖ ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ពានរង្វាន់​ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ ដែល​ការប្រកួត​នេះ​ធ្វើ​នៅ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​បត់​រកា ស្រុក​សំរោង ខេត្ត​តាកែវ ដែល​ពិធី​បើក​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ សហប្រធាន ​៩​ឃុំចុះ​ជួយ​មូលដ្ឋាន​ស្រុក​សំរោង ក្នុង​នោះ​ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​លេង​កីឡា​មាននៅ​គ្រប់​ទីកន្លែងនឹង​ធ្វើ​ឱ្យ​វិស័យ​កីឡា​កម្ពុជាកាន់​តែ​ខ្លាំង​ទាំង​ឆាក​ជាតិ ​និង​អន្តរជាតិ ហើយ​នេះ​ជា​សកម្មភាព​ស្វាគមន៍​កីឡា​ស៊ី​ហ្គេម​ ដែល​នឹង​ចូល​មកដល់​ឆាប់ៗ​នេះ​លើ​ទឹកដី​កម្ពុជា​។ ​

​ឯកឧត្តម ពៅ ប៉ូ​លី​ណែ​ល អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​សំរោងបាន​ប្រាប់ថា ការប្រកួត​កីឡា​បាល់​ទាល់​មិត្ត​ភា​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​បើកឆាកគឺមាន​កីឡាករ​វ័យចាស់​ជំនាន់​ទសវត្ស​ឆ្នាំ​៦០ ​ចំនួន​ ២​ក្រុមមក​ប្រ​កូត​បើកឆាក ដើម្បី​បង្ហាញ​ឱ្យ​កីឡាករ​បានឃើញ​ពី​បច្ចេកទេស និង​អត្ថន័យនៃ​ការលេង​កីឡា ដោយសារ​កីឡាករ​វ័យចាស់​ខ្លះ​មាន​អាយុ​រហូតដល់​វ័យ​ជិត ​៨០​ឆ្នាំ​ទៅហើយ ប៉ុន្តែ​នៅតែ​អាច​លេង​កីឡា​បាន ដូចនេះ​តាមរយៈ​លេង​កីឡា​នេះបានធ្វើឱ្យ​សុខភាព​រឹងមាំ មាន​ចំណងមិត្តភាព សាមគ្គីភាព ហើយនឹង​ធ្វើឱ្យ​វិស័យ​កីឡា​កាន់​តែ​រីកចម្រើន ពិសេស​តាមរយៈ​លេង​កីឡាបាល់ទាត់​នេះ ជា​សារ​បញ្ជាក់ប្រាប់​ពលរដ្ឋ​ឱ្យ​ត្រៀមខ្លួន​ស្វាគមន៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​លើក​ទី​១ ​ក្នុង​ប្រវត្តិសាស្ត្រនឹង​ឈាន​មកដល់​ឆាប់ៗ​នេះ។

​ចំ​ណែ​កីឡាករ​វ័យចាស់ ​២​រូបបាន​ប្រាប់ថា ពួកគាត់លេង​បើក​វគ្គ​នេះចង់បង្ហាញ​ឱ្យ​កូន​ខ្មែរ​បានដឹងថា ការលេង​កីឡា ពិតជា​ធ្វើឱ្យ​សុខភាព​រឹងមាំ ដូច​ពួកគាត់​ជា​ឧទាហរណ៍​ស្រាប់ ហើយ​ជា​សកម្មភាព​ផ្ញើ​សារ​ដល់​យុវជន​ទាំងអស់​ឱ្យ​ស្រឡាញ់​កីឡា កីឡា​ក្រៅពី​ធ្វើឱ្យ​សុខភាព​រឹងមាំ នៅ​ធ្វើឱ្យ​មនុស្ស​មាន​ទំនាក់ទំនង​ល្អ ប្រាជ្ញា​ឈ្លៀសវៃ និង​ធ្វើឱ្យ​វិស័យ​កីឡា​កម្ពុជាកាន់តែ​រីកចម្រើន​ផងដែរ​។ ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​បាល់​ទាល់​មិត្ត​ភា​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មាន​កីឡាករ​ចំនួន ​១០​ក្រុម ដែល​មកពី​ ១០​វិទ្យាល័យក្នុងស្រុក​សំរោង ដែល​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពានរង្វាន់ អម​នឹង​ថវិកា​ ១២​លាន​រៀល ហើយ​ការប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៩​ ខែមេសា​ ឆ្នាំ​២០២៣​នេះ​៕ អត្ថបទ៖ គង់ រ៉េ​ន

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am